ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ភុន សុខុន អ្នកយក​ព័ត៌មាន​កាសែត​តា​ព្រហ្ម កំពុង​កាក់កប​ពី​ការ​កាង​និង​រត់ការ​រថយន្ត​ន​យី​ឌុប​ផ្លូវ​៥​របស់លោក​អភិបាល​ស្រុក​កណ្ដៀង​ដឹក​ឈើក្រហម និង​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត​ចេញពី​ស្រុក​វាលវែង​មក​ចែកចាយ ​

លោក​ភុន សុខុន អ្នកយក​ព័ត៌មាន​កាសែត​តា​ព្រហ្ម កំពុង​កាក់កប​ពី​ការ​កាង​និង​រត់ការ​រថយន្ត​ន​យី​ឌុប​ផ្លូវ​៥​របស់លោក​អភិបាល​ស្រុក​កណ្ដៀង​ដឹក​ឈើក្រហម និង​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត​ចេញពី​ស្រុក​វាលវែង​មក​ចែកចាយ ​

ពោធិ៍សាត់​៖ តាម​ប្រភព​ព័ត៌មាន​ពី​ខេត្ត​ពោធិ៍សាត់​បាន​រាយការណ៍​មក​ថា​លោក​ភុន សុខុន សព្វថ្ងៃ​បាន​ដើរតួ​ជា​អ្នកយក​ព័ត៌មាន​ផង​និង​ដើរតួ​ជា​អ្នក​រត់ការ​កាង​រថយន្ត​យី​ឌុប​ដឹកឈើ​ផង បើ​តាម​ប្រភព​បានឲ្យដឹង​ថា​រថយន្ត​ទាំង​ប៉ុន្មាន​ដែល​ដឹកឈើ​ចេញពី​ស្រុក​វាលវែង​មាន​រថយន្ត​មួយ​ចំនួន​ជា​រថយន្ត​របស់​លោក​អភិបាល​ស្រុក​កណ្ដៀង​ដែល​ឈ្មោះ​ភុន សុខន​ជា​អ្នក​រត់កា​និង​កាង ប្រមូល​លុយ​ពី​ក្រុម​រថយន្ត​យន្ត​យី​ឌុប​ដឹកឈើ​ទាំងនោះ​ហើយ​ប្រាប់​ថៅកែ​រថយន្ត​ដឹកឈើ​ទាំ​នោះ​ថា​យកលុយ​ទៅ​បង់​អោយ​អ្នកសារព័ត៌មាន​នេះ អោយ​អ្នកសារព័ត៌មាន​នោះ​ដោយ​ប្រាប់​គេ​ថា​អ្នកសារព័ត៌មាន​ទាំងនោះ​ជា​កូនចៅ​របស់​ខ្លួន បើ​តាម​ប្រភព​ពី​អ្នក​ស្និត​ជាមួយ​ឈ្មោ​ខុន​និយាយថា​ឈ្មោះ​ភុន សុខ នេះ​យក​លុយ​ពី​ថៅកែ​ឈើ​ម្ដងៗ​ជាង​៣​លាន​រៀល​ថា​យកទៅអោយ​អ្នកកាសែត​នេះ អោយ​អ្នកកាដែត​នោះ ផ្ទុយ​ទៅ​វិញ​លោក​ភុន សុខន​អត់​យក​ទៅ​រត់​ការ​អោយ​អ្នកសារព័ត៌មាន​ណា​នោះទេ​គឺ​យក​ស៊ីដាច់​តែម្ដង នៅពេល​សារព័ត៌មាន​គេ​ដឹង​គេ​ទូរស័ព្ទ​ទៅ​សួរ​លោក​ភុន សុខន​ប្រាប់ថា​អោយ​ទៅ​សួរ​ឈ្មោះ​វី​ហើយ​បញ្ជា​អោយ​ឈ្មោះ​វី​ប្រាប់​អ្នកសារព័ត៌មាន​អោយ​តេ​ទៅ​ជួប​អ្នក​នេះ​អ្នក​នោះ​បណ្ដាក់់​គ្នា​ស្ទើ​គ្រប់​មនុស្ស​ក្រឡុក​បោក​បញ្ឆោត​ធ្វើបាប​អ្នកសារព័ត៌មាន យកឈ្មោះ​អ្នក​សារព័ត៌មាន​ទៅ​ឆរ​បោក​យក​លុយ​ពី​អ្នករកស៊ី​ឈើ​ឃុបឃិត​ជាមួយ​អ្នកមាន​អំណាច អែបអប​ជ្រក​ក្រោម​ក្លៀក​ផឹកទឹក​តាម​កែងដៃ យក​អ្នកមានអំណាច​នៅក្នុង​ខេត្ត​ពោធិ៍សាត់​ជា​ខ្នងបង្អែក​កាង​រថយន្ត​យី​ឌុប​ដឹកឈើ​ចេញពី​ស្រុក​វាលវែង​អត់​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​។​ជាក់ស្ដែង​ដូចជា​ករណី​កម្លាំង​រាឃ​ឲ​ជ​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់​ចាប់​រថយន្ត​ឈី​ឌុប​ដឹកឈើ​កាលពី​ថ្ងៃ​ទី​០៩​កញ្ញា​ប្រគល់អោយ​ជំនាញ​ក្រោយ​ចាប់​ប៉ុន្មាន​ថ្ងៃ​ស្រាប់តែ​មាន​អន្តរាគមន៍​ដោះលែង​វិញ​បាត់​ពេល​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​លោក​ភុន សុខន​ប្រាប់​គេ​ថា​ចុះផ្សាយ​ធ្វើ​អី​ចាំតែ​ឆ្ងាញ់ ចាំតែ​ស្រួល​ទៅ​ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នកសារព័ត៌មាន​ទាំងនោះ​មិន​ដែល​បាន​ទទួល​ផល​អ្វី​បន្តិច​ពី​បុគ្គលភុន​នេះ​បើ​តាម​មិត្តភ័ក្ដិ​ស្និទ្ធ​ជាមួយ​ប្រប់​ថា​នៅ​ខេត្តពោធិសាត់​បុគ្គល​នេះ​ជា​មនុស្ស​ក្រឡេក​ក្រឡុ​ចខូច​ជាង​គេ​គ្មា​នន៎ណា​ដូច​។ សុខន​នោះឡើយ​បាន​ទទួល​ត្រឹមតែ​ពាក្យបោកប្រាស់​និង​ការឈឺចាប់​ប៉ុណ្ណោះ​។​តាមពិត​លោក​ភុន សុខន នេះ​បើ​តាម​មិត្ត​ភ័ក្ដិ​ស្និត​ជាមួយ​និយាយថា​នៅ​ខេត្តពោធិ៍សាត់​បុគ្គល​នេះ​ជា​មនុស្ស​ក្រឡិចក្រឡុច​បោកប្រាស់​ខូច​ជាង​គេ​គ្មាន​គូរ​ប្រៀប ៕
15032909_330986690611672_3551757315636234238_n 15055878_330986687278339_1060649149774950958_n 15107399_330986697278338_7555472308888310100_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya