ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ដើរ​ទៅ​ដេក​លើ​ផ្លូវដែក ត្រូវ​រថភ្លើង​កិន​ស្លាប់

បុរស​ម្នាក់ ដើរ​ទៅ​ដេក​លើ​ផ្លូវដែក ត្រូវ​រថភ្លើង​កិន​ស្លាប់

កំពត​៖ នៅវេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចន្លោះ​បង្គោល​លេខ​១១០ ស្ថិតក្នុង​ភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ដោយសារ​ជនរងគ្រោះ ផឹកស្រា​ស្រវឹង ហើយ​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង ។​
​ជនរងគ្រោះ​ដែល​ត្រូវ​រថភ្លើង​បុក ស្លាប់ ឈ្មោះ អ៊ុត ប៊ុន​ធា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។  ជនរងគ្រោះ​ខាងលើ មុន​កើតហេតុ បាន​ផឹកស្រា​ស្រវឹង​ជោគ​ខ្លួន ហើយ​បាន​ដើរ​ទៅ​ដេក នៅលើ​ផ្លូវ​រថភ្លើង ខណ​:​នោះ​រថភ្លើង​មកដល់​ក៏​បុក​កិន បណ្តាលឲ្យ​ស្លាប់ យ៉ាង​អនោច​ធម​បែបនេះ​តែ​ម្តង​ទៅ លុះ​ព្រឹក​ឡើង​មានការ​ភ្លាក់​ផ្អើល ហើយ​កម្លាំង​នគរបាល មក​ដល់​ធ្វើ​កោសល្យវិច្ច័យ រកឃើញ​ថា​ជនរងគ្រោះ ពិតជា​រថភ្លើង​បុក​ស្លាប់​ប្រាកដ​មែន ។ ក្រោយ​ពិនិត្យ​រួចហើយ កម្លាំង​ប្រគល់​សព​ឲ្យទៅ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

1aaf12ca5475942c3b5c8acaca017f79

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya