ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ទៅ​ទារលុយ​គេ ត្រូវ​ម្ចាស់បំណុល សំពង​បែកក្បាល​ហូរឈាម​ពេញ​ខ្លួន​ ​

បុរស​ម្នាក់​ទៅ​ទារលុយ​គេ ត្រូវ​ម្ចាស់បំណុល សំពង​បែកក្បាល​ហូរឈាម​ពេញ​ខ្លួន​ ​

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាល​ពី​វេ​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​បុរី​ពិភពថ្មី នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​មានឈ្មោះ ឌុ​ក វណ្ណ​ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មន្ដ្រីនគរបាល​សេដ្ឋកិច្ច ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​ពាម​រ ខេត្ត​ព្រៃវែង ឯ​អ្នក​ជំពាក់​លុយ​មាន​ឈ្មោះ ហឿង សុជាតិ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​ជនបង្ក​ត្រូវ​ជា​ប្អូនប្រុស​របស់​អ្នក​ជំពាក់​លុយ​គេ​មិន​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ ។​
​មុនពេល​កើតហេតុ​រូប​គាត់​ទើប​ចេញពី​គោលដៅ​ពិធី​បុណ្យ​អុំទូក ដោយ​មាន​ការផឹកស៊ី​តិចតួច បន្ទាប់​មក​រូបគាត់​បា​ន​ចូល​ទៅ​សួរ​ស្ត្រី​ឈ្មោះ ហឿង សុជាតិ រឿង​ជំពាក់​លុយ​ជាច្រើន​ឆ្នាំ​មក​ហើយ​ចំនួន​៣០០០​ដុល្លារ ខណៈ​ពេល​គាត់​ទៅ​ដល់​ស្ត្រី​ខាងលើ​ទើប​ត្រឡប់​មកពី​ជូន​កូន​ឡើង​យន្តហោះ​វិញ ហើយ​ឃើញ​ស្ត្រី​រូប​នោះ​កំពុងតែ​ឈ្លោះប្រកែក​ជាមួយ​ប្អូនថ្លៃ​ស្រី​របស់​ខ្លួន​នៅក្នុង​ផ្ទះ ពេល​នោះ​ជន​បង្ក​ជា​ប្អូនប្រុស​របស់​ស្ត្រី​ខាងលើ​ក្នុងស្ថានភាព​ស្រវឹង​ដែរ​បាន​មក​ស្តីឲ្យ​រូប​គាត់​ថា បើ​ចង់​ទារលុយ ចាំ​ស្អែក​ចាំ​មក​ទារលុយ ព្រោះ​គេ​កំពុង​តែ​ឈ្លោះ​គ្នា ៕
e014cbb8-3042-4ef8-882e-f6fd9e5d6ea0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya