បាត់ដំបង ៖ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នគរបាលស្រុកភ្នំព្រឹកធ្វើឡើងកាលពីម៉ោង៣រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចក្រុមទី៥ ភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង។
បុរស ២នាក់និងថ្នាំញៀនយ៉ាម៉ាចំនួន៦គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងពីបទកាន់កាប់ ជួញដូរសារធាតុញៀនហាមឃាត់ខុសច្បាប់ ទៅតុលាការនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ចាត់ការតាមនីតិវិធី។
លោក ស៊ឹម ដារ៉ា នាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា បុរស២នាក់សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សំ សាន អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ អុល វ័យ អាយុ២៣ឆ្នាំ ជាយោធា ត្រូវជាប្អូនថ្លៃរបស់ឈ្មោះ សំ សាន អ្នកទាំង២នាក់រស់ក្នុងភូមិកើតហេតុ។ វត្ថុតាងដែលដកហូតបានមាន
ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៦គ្រាប់។
លោក ស៊ឹម ដារ៉ា នាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចស្រាវជ្រាវសន្និដ្ឋានថា បុរសសង្ស័យទាំង២នាក់នេះបានប្រព្រឹត្តបទល្មើសកាន់កាប់ ជួញដូរសារធាតុញៀនហាមឃាត់ខុសច្បាប់ដូច្នេះ ត្រូវកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ចាត់ការតាម
នីតិវិធី ៕
» ព័ត៌មានជាតិ » ប៉ូលិសបញ្ជូនបុរស២នាក់និងថ្នាំញៀនទៅតុលាការ