ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ករណី​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ គឿង​ជាមួយ​ខ្សាច់ ផ្អើល​លោត​ចូល​ទឹក អ្នកស្លាប់​កើនឡើង​២​នាក់ ២​នាក់​ទៀត​រក​មិន​ទាន់​ឃើញ

ករណី​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ គឿង​ជាមួយ​ខ្សាច់ ផ្អើល​លោត​ចូល​ទឹក អ្នកស្លាប់​កើនឡើង​២​នាក់ ២​នាក់​ទៀត​រក​មិន​ទាន់​ឃើញ

(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា ករណី​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​មើល​អំពិលអំពែក​តាម​មាត់សមុទ្រ គឿង​ជាមួយ​ខ្សាច់ ផ្អើល​លោត​ចូល​ទឹក អ្នកស្លាប់​កើនឡើង​២​នាក់ ខណ​:២​នាក់​ទៀត​រក​មិន​ទាន់​ឃើញ​។ «​រហូត​ពេលនេះ​សព​ស្ត្រី​ម្នាក់ទៀត ជា​អ្នក​រស់នៅ​ភ្នំពេញ ត្រូវបាន​រកឃើញ​តែ​២​នាក់ ម្តាយ​កូន ជា​ប្រពន្ធ និង​កូន​របស់​នាយការិយាល័យ​សុខាភិបាល​នោះ នៅ​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ តែ​សង្ស័យថា​ស្លាប់​ហើយ​»​។​
​យ៉ាងណាក៏ដោយ សម្រាប់​ម្ចាស់​ទូក​ទេសចរណ៍​មួយ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ដើម្បី​ចាត់ការ​តាមច្បាប់​។​
​សូមបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​មួយ​បាន​កើតឡើង ស្ថិតនៅ​តាម​មាត់សមុទ្រ ជិត​ស្ពាន​ថ្មី ក្រុង​កំពត ខេត្ត​កំពត រហូត​ស្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​បាត់​ខ្លួន​២​នាក់ ក្រោយ​ទូក​ទេសចរណ៍​ដ៏​ធំ​មួយ​ផ្ទុក​មនុស្ស​ជាង​៧០​នាក់ បាន​គឿង​ជាមួយ​ខ្សាច់ ហើយ​ផ្អៀង​ធ្វើឲ្យ​មាន​ការជ្រួលច្របល់​អ្នក​នៅ​លើ​ទូក រហូត​លោត​ចូល​ទឹក​តែម្តង ៕

15085636_1784143175193173_8070153139359007333_n fn-2016-11-14-20-52-15-1 fn-2016-11-14-23-20-04-8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya