ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ រួម​ទាំង​ថ្នាំញៀន ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ រួម​ទាំង​ថ្នាំញៀន ​

ខេត្ត​បាត់ដំបង​៖   កាលពី​វេលា​ម៉ោង ២០ និង ៤០ នាទី ថ្ងៃទី ១៤ ខែ វិច្ឆិកា​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្បែរ​ហាង​ស៊ុំ​គោ​ភ្នំ​ធំ ស្ថិតក្នុង​ភូមិ ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​
​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​ខាងលើ​នេះ​ជា​លទ្ធិ​ផល​ជាក់ស្ដែង​កម្លាំង​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​ផងដែរ​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ សុ​ថង ម៉ាឡៃ​ថន ភេទ ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

​វត្ថុតាង​ដកហូត​បាន​រួម​មាន ៖
១-​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​ទម្ងន់​០,៩៧​ក្រាម ។​
២​ម៉ូតូ​ចាស់​កែច្នៃ​ចំនួន​១​គ្រឿង​
៣-​ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ។​
៤​អំពូល​ទែរ​ម៉ូ​ម៉ែត្រ​កែច្នៃ​សំរាប់​ជក់​ថ្នាំញៀន​ចំនួន​១
៥-​ដែកកេះ​ចំនួន​១៦-​អំពូល​ទែរ​ម៉ូ​ម៉ែត្រ​មិន​ទាន់​កែ​ច្នៃ​ចំនួន​១​និង​កាបូប​ដាក់​លុយ​ចំនួន​១​។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ៕
2016-11-14_18-00-44 img-20161114-wa0022

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya