កណ្តាល ៖កាលពីវេលាម៉ោង១៧ និង២០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ។ មនុស្ស ប្រុសស្រី២នាក់រងរបួសធ្ងន់ និងមនុស្សប្រុស២នាក់ទៀតរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ដែលបង្កដោយអ្នកបើកបរម៉ូតូហុងដាបានបើកបរក្នុងស្ថាន ភាពស្រវឹងឌុបគ្នា២នាក់ ហើយបានជ្រុល
ទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាគុបជ្រុងជិះ គ្នា២នាក់ បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួល ។
ម ន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាបានឲ្យដឹងថា អ្នករងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះមានគ្នា ៤នាក់ ទី១-ឈ្មោះ ម៉ម ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ (របួសស្រាល) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាគុប ជ្រុង សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល1D-7804,ទី២-ឈ្មោះ សល់ សីហា ភេទស្រី អាយុ២០ឆ្នាំ(របួសធ្ងន់
ជាអ្នករួមដំណើរជាមួយម៉ូតូគុប) ទាំង២នាក់មានទីលំនៅក្នុងភូមិអំពិល ឃុំក្រាំងយូវ ស្រុកស្អាង, ទី៣-ឈ្មោះ អ៊ន ថៃនី ភេទប្រុស អាយុ២២ឆ្នាំ (របួសស្រាល) ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AN-2807 និងទី៤ឈ្មោះ ស្រ៊ូ សុខណា ភេទប្រុស អាយុ២២ឆ្នាំ (របួសធ្ងន់ ជាអ្នករួមដំណើរជាមួយម៉ូតូសេ១២៥) ទាំង២នាក់មានទីលំនៅនៅភូមិអង្គស្វាយចេក ឃុំចា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងអ្នករួមដំណើរជាមួយម៉ូតូសេ១២៥ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ។
បច្ចប្បន្ន ម៉ូ តូទាំង២គ្រឿងនិងអ្នកបើកបរម៉ូតូហុងដាត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដំា ជា