ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » នៅ​កាស៊ីណូ​ផ្កាយ​៥ ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់ ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ​

នៅ​កាស៊ីណូ​ផ្កាយ​៥ ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់ ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ​

បន្ទាយមានជ័យ ៖ លោក​សុខ បណ្ឌិត ព្រះរាជអាជ្ញា​រង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​ឃាត់​បាន​ជនល្មើស​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់ ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា ជំរិត​យក​ប្រាក់​នៅ​ក្នុង​កាស៊ីណូ​ផ្កាយ​៥ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០១៦ នេះ ។​
​យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ជនរងគ្រោះ​ម្នាក់ ដែល​កូនប្រុស​គាត់​ជា​ជនជាតិ​ចិន​ឈ្មោះ Li yijin អាយុ​១៨​ឆ្នាំ បាន​ទូរ​សព្ទ័​ពី​កម្ពុជា​ក្នុង​កន្លែង​កើតហេតុ​ខាងលើ ប្រាប់​ម្តាយ​របស់​គេ​ថា រូបគេ​ត្រូវ​បាន​បុរស​ជនជាតិ​ចិន ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់​ចំនួន​១​លាន​យន់​ប្រាក់​ចិន ស្មើនឹង​១៤៦,៥៧០​ដុល្លារ​អាមេរិក ។ កូន​របស់​គាត់​ដែល​ជា​ជនរងគ្រោះ​បាន​ទូរ​សព្ទ័​ទារប្រាក់​ពី​រូប​គាត់​ញឹកញាប់​មក​ហើយ ដោយ​កាលពី​អំឡុង​ខែ​មុន ។ ហើយ​ក្នុង​អំឡុង​រយៈពេល​ជិត​២​ខែ​ចុងក្រោយ​នេះ កូនប្រុស​របស់​គាត់​បា​ន​ទូរ​សព្ទ័​ជា​ញឹកញាប់​ទារប្រាក់​ពី​រូប​គាត់ រួម​ទាំង​លើក​នេះ​ផង គេ​បាន​ទារប្រាក់​១​លាន​យន់ ឲ្យ​ផ្ញើ​មក​ឲ្យ​រូបគេ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រគល់​ឲ្យ​ជនសង្ស័យ​ដែ​ល​ជា​ក្រុម​ចាប់ជំរិត​ផងដែរ ។​
​ស្ត្រី​ជនជាតិ​ចិន​ត្រូវ​ជា​ម្តាយ​ជនរងគ្រោះ មិន​បាន​ផ្ញើ​ប្រាក់​មក​ឲ្យ​កូន​របស់​គាត់​នោះ​ទេ ហើយ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​ស្ថានទូត​កម្ពុជា ឲ្យជួយ​អន្តរាគមន៍ តាម​រក​ចាប់ខ្លួន​ក្រុម​ជន​ចាប់ជំរិត​កូនប្រុស​របស់​គាត់ យក​មក​ផ្តន្ទាទោស​តាមច្បាប់​ផង​ដែរ ។ កាស៊ីណូ​ផ្កាយ​៥ ដែល​មាន​មេការ​ឈ្មោះ ទា ចាង នេះ​កន្លងមក​ក៏​ធ្លាប់​អនុញ្ញាត​អោយ​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង និង​កើតមាន​បទល្មើស​ជាច្រើន​ដង​មក​ហើយ​៕

41b9062d-708a-49d6-980a-5f4be4e5dfa3 a5c445b7-3632-4563-ba2f-21ec9af0e65d e035fc4e-fc25-4ac4-bbe4-2591c9024d19 fa50cc7f-ca88-4a89-9ad1-0091d8486df7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya