ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់​មក​លេង​ស្រុក​បាន​២​ថ្ងៃ​ចង ក សម្លាប់ខ្លួន សង្ស័យ​មាន​វិបត្តិ​ស្នេហា ​

នារី​ម្នាក់​មក​លេង​ស្រុក​បាន​២​ថ្ងៃ​ចង ក សម្លាប់ខ្លួន សង្ស័យ​មាន​វិបត្តិ​ស្នេហា ​

ខេត្ត​ស្វាយរៀង​៖​នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ស្នេហា​បាន​ចងករ​សម្លាប់ខ្លួន​ក្នុងផ្ទះ​តែម្នាក់ឯង ខណៈ​ដែល​ឪពុក​ម្ដាយ​ជាប់រវល់​ទៅ​ការ​បងប្អូន​នៅ​ភូមិ​ផ្សេង​កាល​ពៅ​វេលា​ម៉ោង​១៤​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ជា​ធាតុ​ឃុំ​ដូង​ស្រុក​រមាស​ហែក​។​យោងតាម​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​អោយដឹងថា​នារី​គិត​ខ្លី​មាន​ឈ្មោះ​សេង​សារ៉ាន់​អាយុ​២៤​ឆ្នាំ​មុខរបរ​កម្មការិនី​ខណៈ​មក​លេង​ស្រុក​បាន​២​ថ្ងៃ​ប៉ុណ្ណោះ​។ យោងតាម​សមត្ថកិច្ច​បន្ត​ថា​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​មនុស្ស​ចង ក ភ្លាម​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​សហការ​ជាមួយ​នគរបាល​ស្រុក​និង​នគរបាល​ជំនាញ​ថា​មាន​ឈ្មោះ​សេង សារ៉ាន់​នៅ​ភូមិ​ជា​ធា​ច​ឃុំ​ដូង​ស្រុក​រមាស​ហែល​បាន​យក​ក្រ​ម៉ា​ចង ក សម្លាប់​ខ្លួន​និង​លើ​ផ្ទះ​របស់​ខ្លួន​ហើយ​តាម​ការពិនិត្យ​សាកសព​របស់​គ្រូពេទ្យ​និង​ផ្នែក​ជំនាញ​គឺ​ស្លាប់​ដោយសារ​ធ្វើអត្តឃាដ​ដោយ​ចង​ក​សម្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ដោយ​មិន​មាន​ស្នាក​ស្នាម​អ្វី​ជា​រឿង​ឃាដកម្ម​នោះ​ទេ​។​-​តាម​ម្តាយ​បាន​ស្ត្រី​រងគ្រោះ​បានអោយដឹង​ថា​កូនស្រី​ខ្លួន​ដែល​ស្លាប់​នេះ​ទើបតែ​មក​ពី​រោងចក្រ​កាត់ដេរ​នៅ​ភ្នំពេញ​បាន​២​ថ្ងៃ​ពេល​មកដល់​ផ្ទះ​ម្តង​នេះ​មាន​ទឹកមុខ​ស្រង៉ូតស្រងាត់​ខុស​ពី​មុន​មិន​និយាយស្ដី​អ្វី​សោះ​ពុំ​ដឹង​មាន​មូលហេតុ​អ្វី​ឪពុក​ដោយ​គាត់​ពុំ​ទាន់​បាន​សួរនាំ​អ្វី​ទេ ព្រោះ​រវល់​ជាប់​ទៅ​ការ​បងប្អូន​លុះ​ត្រលប់មក​ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​ចង ក សម្លាប់​ខ្លួន​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​នាំគ្នា​ជួយ​ប៉ុន្តែ​សាកសព​ស្លាប់​រយៈពេល​១​យប់​ទៅ​ហើយ​។ ចំពោះ​សាកសព​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់​ទៅ​អោយ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
15094957_1783710665236424_4330592940690012674_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya