ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ធ្លាប់​ជិះ​ម្ដង​ដែរ បើក​លឿន​ដូច​ហោះ ព្រលឹងចុងសក់ សេរី​ម៉ាក​ហ្នឹង​ ​

ធ្លាប់​ជិះ​ម្ដង​ដែរ បើក​លឿន​ដូច​ហោះ ព្រលឹងចុងសក់ សេរី​ម៉ាក​ហ្នឹង​ ​

ខេត្តសៀមរាប​៖​ជា​ញឹកញាប់ រថយន្ត​តាក់ស៊ី តែងតែ​ជួប គ្រោះថ្នាក់​ចរាចរណ៍ ក្នុងនោះ សង្កេត​ឃើញ រថយន្ត​សេរី​១៥​កៅអី មួយចំនួន​តែង តែ​ជួប​ហេតុការណ៍ គ្រោះថ្នាក់ បណ្ដាល​ឲ្យ ស្លាប់​ជា​បន្តបន្ទាប់ ដោយ​រថយន្ត របស់​ក្រុមហ៊ុន មួយចំនួន តៃកុង​បើកបរ លឿន​ដូច​ហោះ ប្រជែង​យក ម៉ា​ឈ្នះ​! សេរី​ម៉ាក​ហ្នឹង​។​
​ជាក់ស្ដែង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម្សិលមិញ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦ ខាង​លិច​ស្ពាន​ម​នោ ចំងាយ ប្រហែល​៥០​ម៉ែត្រ ស្ថិតក្នុង ភូមិ​សំរោង​កញ្ជោ​ច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត ដឹក​អ្នកដំណើរ​០១​គ្រឿង បើក​បុក​អ្នក​ថ្មើរ ស្លាប់​ភ្លាមៗ​។​
​នគរបាល​ស្រុក​ជី​ក្រែង បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2W:2687 ប្រភេទ​១៥​កៅអី ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន វី ជី អេស អ៊ិច​ប្រេ​ស្ស ពី​ភ្នំពេញ​សៀមរាប រថយន្ត​បើក ពី​កើត​ទៅ​លិច ដល់​ចំណុច​កើត ហេតុ​បុក​អ្នក​ថ្មើរជើង ម្នាក់​បណ្ដាលឲ្យ​ស្លាប់ អ្នកបើកបរ​ពុំ​ស្គាល អត្តសញ្ញាណ​ទេ ក្រោយពេល កើតហេតុ​បាន ចុះ​រត់គេចខ្លួន​បាត់​។​
​នគរបាល​បន្ថែមថា បន្ទាប់ពី​មាន ហេតុការណ៍ កើតឡើង​កម្លាំង នគរបាល​ស្រុក​បាន ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ វាស់វែង ហើយ​បាន យក​រថយន្ត មក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​កសាង​សំណុំ រឿង​ទៅ​តាម នីតិវិធី​ច្បាប់ រីឯ​ជនរងគ្រោះ សមត្ថកិច្ច នគរបាល​បាន ធ្វើ​កំណត់ ហេតុ​ប្រគល់ ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

15056329_581017202091134_4747495507910780150_n 15078767_581017168757804_8435202904427887841_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya