ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ខឹង​ប្រពន្ធ​លេង​Facebook​ច្រើន វាយ​របួស​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​

ខឹង​ប្រពន្ធ​លេង​Facebook​ច្រើន វាយ​របួស​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​

ភ្នំពេញ​៖ ដោយសារតែ​ការ​ប្រចណ្ឌ​ប្រពន្ធ​លេង Facebook ច្រើនពេក​ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​ទប់​កំហឹង​មិន​បាន​វាយតប់​ប្រពន្ធ​បណ្តាលឲ្យ​រងរបួ​សត្រូ​វ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតក្នុង​ក្រុម​៨ ផ្ទះ​សង់​ថ្មី ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ជន​បង្ក​ជា​ប្ដី​ខាងលើ​មានឈ្មោះ ជូ អ៊ី​ន​សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូ​រស្នា​ក់នៅ​កន្លែងកើតហេតុ​។ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​មាន​ឈ្មោះ សា គឿន សុគន្ធី អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ជាមួយគ្នា​។​
​តាម​ការរៀបរាប់​របស់​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​បាន​ប្រាប់ថា រូបគាត់​បាន​រៀបការ​និង​រួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយៗ​បាន​កូនប្រុស​២​នាក់​ក្នុង​បន្ទុក កន្លងមក​គ្រួសារ​គាត់​ពុំ​សូវ​មាន​សេចក្តីសុខ​ទេ​ប៉ុន្តែ​ដោយសារ​គាត់​អាណិតកូន​ទើប​ចេះតែ​ទ្រាំ​ទៅ លុះ​មកដល់​ថ្ងៃកើតហេតុ​ប្តី​របស់គា​ត់​បាន​ប្រចណ្ឌ​នឹង​គាត់​រឿង​លេង Facebook អែ​ត​ហ្វ្រែន​ច្រើនពេក​ដោយ​ចោទ​ថា ប្រុសៗ​ក្នុង Facebook​ហ្នឹង គឺជា​សា​ហាយ​ឯង​ទាំងអស់​ហើយ​ក៏​កើត​ជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ទៅ​ហើយ​ប្តី​គាត់​របស់​គាត់​បាន​វាយ​និង​យក​កន្ទ្រៃមក​ចាក់​បណ្តាលឲុ្យ​រង​របួស​ថែម​ទាំងយ​ក​កូន​ប្រុស​អាយុ​៧​ខែ​ទៅ​ដាក់​ក្នុង​បន្ទប់​ជួល​ចាក់សោ​មិន​ឲ្យ​អ្នក​ណាចូល​ទើប​គាត់​មក​ប្តឹង​សមត្ថកិច្ច​ឲ្យជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តែម្តង​។​
​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ស្ត្រី​រងគ្រោះ​ថា ប្តី​គាត់​ប្រើ​អំពើហិង្សា​និង​យក​កូន​តូច​ចាក់សោ​ក្នុង​បន្ទប់​ភ្លាម​ក៏​ចុះទៅ​ឃាត់ខ្លួន​បុរស​នោះ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​។​
​ក្រោយពី​ធ្វើ​ការសាកសួរ​បុរស​បង្ក​បាន​ឆ្លើយ​សារភាព​ថា គាត់​ពិតជា​បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​មែន​ដោយសារតែ​ប្រពន្ធ​គាត់​លេង Facebook​ជាមួយ​ប្រុសៗ​ច្រើនពេក​។ បច្ចុប្បន្ន​ជនដៃដល់​ជា​ប្ដី​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាក់​ការ​តាម​ផ្លូវច្បាប់​បន្ត​៕

15032254_581054812087373_8803576379472714126_n 15094892_581054818754039_3391494047991738515_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya