ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាសូរ​កូនស្រី​..​មកលេង​ផ្ទះ ម្ដាយ​សួរ​មិន​ស្ដី កូន​មាន​រឿង​អ្វី​ទើប​ដាច់ចិត្ត​ចោល​ម្ដាយ​ ​

អាសូរ​កូនស្រី​..​មកលេង​ផ្ទះ ម្ដាយ​សួរ​មិន​ស្ដី កូន​មាន​រឿង​អ្វី​ទើប​ដាច់ចិត្ត​ចោល​ម្ដាយ​ ​

ខេត្ត​ស្វាយរៀង​៖ កាលពី​វេលា​ម៉ោង​១៤​និង​៥​នាទី​ថ្ងៃ​ទី​១៣ វិច្ឆិកា​២០១៦​នេះ ស្ថិតនៅ​ភូមិ​ជា​ធាតុ ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​
​ដោយ​មាន​នារី​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ស្នេហា​ឬ​យ៉ាងណា​នោះទេ បាន​ចងក​សម្លាប់ខ្លួន ក្នុង​ផ្ទះ​តែ​ម្នាក់ឯង ខណៈ​ដែល​ឪពុក​ម្ដាយ​ជាប់រវល់​ទៅ​ការ​បងប្អូន​នៅ​ភូមិ​ផ្សេង​។​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​បានឲ្យដឹងថា នារី​គិត​ខ្លី​រូបនេះ​មាន​ឈ្មោះ​សេង សារ៉ាន់ អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ខណៈ​មក​លេង​ស្រុក​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ។​
​ប្រភព​បន្តថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​មនុស្ស​ចងក​ភ្លាម នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ សហការ​ជាមួយ​នគរបាល​ស្រុក និង​នគរបាល​ជំនាញ​ថា មានឈ្មោះ សេង សារ៉ាន់ នៅ​ភូមិ​ជា​ធាតុ ឃុំ​ដូង ស្រុក​រមាស​ហែក បាន​យក​ក្រមា​ចងក​សម្លាប់ខ្លួន​នៅលើ​ផ្ទះ​របស់​ខ្លួន ហើយ​តាម​ការពិនិត្យ​សាកសព​របស់​គ្រូពេទ្យ និង​ផ្នែក​ជំនាញ គឺ​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ដោយ​ចង​ក​សម្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​មិន​មាន​ស្លាកស្នាម​អ្វី​ជា​រឿង​ឃាតកម្ម​នោះ​ទេ ។​
​យោង​តាម​ម្តាយ​នារី​រងគ្រោះ​បានឲ្យដឹងថា កូនស្រី​ខ្លួន​ដែល​ស្លាប់​នេះ ទើបតែ​មក​ពី​រោងចក្រ​កាត់ដេរ​នៅ​ភ្នំពេញ​បាន​២​ថ្ងៃ ពេល​មកដល់​ផ្ទះ​ម្តងនេះ កូន​មាន​ទឹក​មុខស្រងួត​ស្រងាត់ ខុស​ពី​មុន មិន​និយាយស្ដី​អ្វី​សោះ ពុំ​ដឹង​មាន​មូលហេតុ​អ្វី ហើយ​ឪពុកម្តាយ​ពុំទាន់​បាន​សួរនាំ​អ្វី​ទេ ព្រោះ​រវល់​ទៅ​ការ​បងប្អូន លុះ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ចងក​សម្លាប់ខ្លួន បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​អ្នកភូមិ និង​នាំគ្នា​ជួយ ប៉ុន្តែ​សាកសព​ស្លាប់​រយៈពេល​១​យប់​ទៅ​ហើយ ។​
​ចំពោះ​សាកសព​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕
15032820_1743984869260765_9209258948968985133_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya