ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្មេងស្ទាវ​១​ហ្វូង​ដេញ​គប់ បណ្ដាលឲ្យ​បែក​កញ្ចក់​ខាងក្រោយ​និង​កញ្ចក់ទ្វារ បែកក្បាល​បុរស​ជា​អ្នកបើកបរ​ ​

ក្មេងស្ទាវ​១​ហ្វូង​ដេញ​គប់ បណ្ដាលឲ្យ​បែក​កញ្ចក់​ខាងក្រោយ​និង​កញ្ចក់ទ្វារ បែកក្បាល​បុរស​ជា​អ្នកបើកបរ​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០​កែង​ផ្លូវ​លេខ​១៧៣ ចំណុច​ស្ថានីយ​ប្រេងឥន្ធនៈ​តូ​តាល់ ស្ថិតនៅ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
​មុនពេល​កើតហេតុ​គាត់​មាន​គ្នា​ទាំងអស់​៣​នាក់ ប្រុស​២​នាក់ និង​ស្ត្រី​ជា​អ្នករួមដំណើរ​ជា​មួយម្នាក់ បាន​ចេញមក​ពី​ភោជនី​ដ្ឋា​ន​168 នៅ​ម្តុំ​ជិត​ស្ពានដែក​ចំការ​ដូង ដោយ​បើក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1I-3595 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​លេចមុខ​ជន​បង្ក​ជា​ក្មេង​ទំនើង​ជិះ​ម៉ូតូ​៤​គ្រឿង​មិន​ចាំ​ម៉ាក​បាន​នាំគ្នា​យក​ដុំថ្ម​ព្រួត​វាយ និង​ដេញ​គប់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នកបើក​រថយន្ត​រងរ​បួស​បែកក្បាល ចំណែក​រថយន្ត​វិញ​ខូចខាត​បែក​កញ្ចក់​ក្រោយ និង​កញ្ចក់ទ្វារ​ចំហៀង ព្រម​ទាំង​បែក​កង់​មុខ​ខាងស្តាំ ភ្លាមៗ​នោះ​ជន​បង្ក​ជា​ក្មេង​ទំនើង​បាននាំគ្នា​បើក​ម៉ូតូ​រត់​គេចខ្លួន​បាត់​ស្រមោល​អស់រលីង ៕

17c9bfee-5631-4d5e-a769-71b55ab02d0e ba64772b-01ed-42f4-81d3-5ac6f0c1f3eb ccdc80c8-ed65-4dc9-9d3b-52d0dc2785cc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya