ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មួញ​ឈើ​ឈ្មោះ​ចាន់​ធី ឈ្មោះ ស្រី​ល័ក្ខណ៍ ឈ្មោះ​ស្រី​ម៉ី សម្រុក​ដឹកឈើ​ប្រណីត​ទៅ​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​អនាធិបតេយ្យ​ ​

ឈ្មួញ​ឈើ​ឈ្មោះ​ចាន់​ធី ឈ្មោះ ស្រី​ល័ក្ខណ៍ ឈ្មោះ​ស្រី​ម៉ី សម្រុក​ដឹកឈើ​ប្រណីត​ទៅ​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​អនាធិបតេយ្យ​ ​

ខេត្ត​រតនគិរី ៖ សេចក្តីរាយការណ៍​បានអោយដឹងថា ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​នៅ​ខេត្ត​រតនគីរី បាន​កក្រើក​វិញ​ហើយ តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ គឺ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​អាណាធិបតេយ្យ ដឹក​តាម​រថយន្ត កាមរី​បា​ឡែន ម៉ាក​ឆ្លាម កាមរី​គូទ​ហើម ស៊េរី​៩៥ ព្រម​ទាំង​រថយន្ត​សាំ​យ៉ុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បន្ទាប់ពី​បាន​បិទ​១​រយះពេល​ខ្លី​កន្លងមក​។​
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ភិ ឃុំ​សេ​សាន​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា​មួយរយះ​ពេល​ថ្មីៗ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​តាម ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភូមិឡំនិង​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ នៅតែ​បន្ត កើតមាន​យ៉ាង​ពេញបន្ទុក​ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធាន ការបង្ក្រាប​នោះទេ បន្ទាប់​ពី​បង្ក្រាប​រយះពេល​ខ្លី​មក​នោះ​។​
​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់ ដែល​បន្ត​សកម្ម ភាព​ដឹកឈើ​ខុសច្បាប់ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភូមិ​ឡំ មាន​ឈ្មួញ ឈ្មោះ ចាន់​ធី ឈ្មោះ ស្រី​ល័ក្ខណ៍ ឈ្មោះ​ស្រី​ម៉ី និង​ឈ្មួញ​ច្រើន​នាក់​ផ្សេងទៀត កំពុង​រៀបចំ ដឹកជញ្ជូន ឈើ​ទៅ​វៀតណាម​ផងដែរ​។ សូម្បី​តែ​ឧកញ៉ា ផ្កាយ ២​ល្បីឈ្មោះ ខាង​ជួញ​ឈើ​ខុសច្បាប់​នៅ​ខេត្ត​មណ្ឌល​គី​រី ក៍រៀប​ចំ​ចេញ​ឈើ​ពី​ស្រុក កោះ ញែក​ខេត្ត​មណ្ឌល​គី​រី​ឆ្លងទៅ​ប្រទេស​វៀតណាម តាម​ច្រក​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ផងដែរ​។​
​ប្រភព​បាន​អោយដឹង​បន្ត​ថា លោក អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​អូរយ៉ាដាវ​ទើប​ផ្លាស់​ប្តូរ​មក​ថ្មី មិនដឹង​លា​បាតដៃ​ទួល​ប្រាក់​ពី​ឈ្មួញ​ទាំងនោះ ដល់​កម្រិត​ណា​ទេ បានជា​បណ្តោយ​អោយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លង​ទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​បែបនេះ​៕

14341713_570146239858941_732095557_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya