ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១ នៃ​ពិធី​បុណ្យ​អុំទូក ស្លាប់​៥​នាក់ និង​១៥​នាក់​របួស

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១ នៃ​ពិធី​បុណ្យ​អុំទូក ស្លាប់​៥​នាក់ និង​១៥​នាក់​របួស

​ភ្នំពេញ​)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស កើតឡើង​ចំនួន​១៥​លើក (​យប់​៦​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសធ្ងន់​១០​នាក់ និង​របួសស្រាល​៥​នាក់​។​
​ប្រភព​ព័ត៌មាន​ដដែល​បញ្ជាក់​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ដ សរុប​ចំនួន​១៩​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​, រថយន្ដ​ធុន​តូច​៦​គ្រឿង​, រថយន្ដ​ធុន​ធំ​ចំនួន​២​គ្រឿង និង​យានយន្ត​ផ្សេងៗ​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​, បត់​គ្រោះថ្នាក់​, មិន​ប្រកាន់​ស្ដាំ និង​មិន​គោរព​សិទ្ធិ ស្រវឹង និង​ប្រជែង​៕

img_20161112_081138

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya