ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្ដាលឲ្យ​របួសធ្ងន់​ម្នាក់​និង​ឆេះ​ឡាន​មួយគ្រឿង

ឡាន​បុក​ឡាន បណ្ដាលឲ្យ​របួសធ្ងន់​ម្នាក់​និង​ឆេះ​ឡាន​មួយគ្រឿង

(​កំពត​)៖ នា​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ រថយន្ត​ម៉ាក​តូយ៉ូតា ស៊ីណា ១​គ្រឿង បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រង់​ចំណុច​ខាងកើត​ខ្លោងទ្វារ​រមណីយដ្ឋាន​ណា​ត្យា ប្រហែល​១០០​ម៉ែត្រ ក្រោយ​បើក​ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង ជាមួយ​រថយន្ត​ម៉ាក​តូយ៉ូតា តា​កូម៉ា ១​គ្រឿង​ទៀត  ។​
​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ធ្វើឲ្យ​រថយន្ត​ម៉ាក​ស៊ីណា បាន​ឆេះ​ខ្ទេចខ្ទី​ស្ទើរតែ​ទាំងស្រុង ខណៈ​រថយន្ត​ម៉ាក​តា​កូម៉ា រង​ខូចខាត​ទ្រុងទ្រាយ​យ៉ាងដំណំ ថែម​ទាំង​បណ្តាលឲ្យ​មនុស្ស​របួសធ្ងន់​ម្នាក់​។ ក្រោម​បញ្ជា​របស់​លោក​ស្នងការ​ខេត្ត កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូនរ​ថយ​ន្ត​ពន្លត់អគ្គីភ័យ​ចំនួន ២​គ្រឿង បាញ់​ពន្លត់​រថយន្ត​ដែល​ឆេះ​ខាងលើ ទើប​ធ្វើឲ្យ​រលត់​ស្ងប់​ទៅ​វិញ​។ តែ​ទោះជា​យ៉ាងណា ក្រុមមនុស្ស​ដែល​ជិះ​លើ​រថយន្ត​ទាំង​២​គ្រឿង​នោះ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​៕

15032309_1783635131910644_7378471152021079178_n fn-2016-11-13-20-11-46-0 fn-2016-11-13-20-11-46-3 fn-2016-11-13-20-11-46-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya