ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្ទុះ​ការតវ៉ា រវាង​មន្ត្រី​និង​ប្រធាន​ពន្ធនាគារ (​លោក បូ​) រឿង​ចែក​ដី​និង​អំពើពុករលួយ​ ​

ផ្ទុះ​ការតវ៉ា រវាង​មន្ត្រី​និង​ប្រធាន​ពន្ធនាគារ (​លោក បូ​) រឿង​ចែក​ដី​និង​អំពើពុករលួយ​ ​

ខេត្ត​កំពត​៖ នៅក្នុង​ពន្ធនាគារ​ខេត្ត​កំពត ក្រោយពី​លក់​ទីតាំង​ចាស់​បាន​លុយ​រាប់លាន ហើយ​ទៅ​រៀបចំ​ទីតាំង​ថ្មី មាន​ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ ពី​ក្រុង​កំពត ស្ថិតនៅ​ភូមិ​ព្រែក​អំពិល មុខ​សាលាឃុំ​កោះ​តូច​នោះ ពេល​នេះ​កើត​មាន​រឿង មិន​ប្រក្រតី​ហើយ អាច​ទាក់ទង​និង​អំពើពុករលួយ​របស់​ប្រធាន​ពន្ធនាគារ គឺ​លោក បូ និង អនុប្រធាន​ម្នាក់ លោក​នាយ​រង​ឈ្មោះ សុក រឿង​ចែក​ដី​គ្នា​សម្រាប់​ធ្វើ​ផ្ទះ​ស្នាក់នៅ ទៅ​អោយ​មន្ត្រី​ក្រោម​ឱវាទ​ដោយ​ពុំ​មាន​ការ​ចាប់ឆ្នោត បែប​បក្សពួកនិយម និង​ថែម​ឈ្មោះ​មន្ត្រី ដើម្បី​យក​ដី​ទុក​លក់​ទៀត​ផង​។​
​ប្រភព​ពី​មន្ត្រី​តូចតាច​ថា កាលពី​ថ្ងៃ​ព្រហស្បត៍ ទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ផ្ទុះ​ការតវ៉ា និង​មេ​របស់​ខ្លួន រឿង​សន្យា​មុន​ពេល​ប្តូរ​ពន្ធនាគា​រថា​នឹង​ចែក​ដី ឲ្យ​មន្ត្រី​របស់​ខ្លួន​ទាំង ៧០​នាក់ តែ​ដល់​ពេល​នេះ​លោក​ប្រធាន​នោះ​មិន​បាន​ចាប់ឆ្នោត​ទេ បែរ​ជា​ចែកគ្នា​ស្ងាត់ៗ អ្នក​ខ្លះ​លក់​អ្នកខ្លះ​បាន​ទីតាំង​ល្អ អ្នក​អត់​ខ្សែ​បាន​ដី​ក្រោម​បណ្តាញ​បង្គោល​ខ្សែភ្លើង ធ្វើឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ខឹង​ផ្ទុះ​ការតវ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សូមបញ្ជាក់​ថា​មន្ត្រី​មានតែ​៧០​នាក់​ទេ​តែ​ប្រធាន​ដាក់​រហូតដល់​ទៅ​៧៤​នាក់ ក្រុមមន្ត្រី​គ្រោង​នឹង​បង្ហាញ​រឿង​ពុករលួយ​ជាច្រើន​ទៀត​ក្នុង​ពន្ធនាគារ​។​
​ទាក់ទង​នឹង​រឿងនេះ លោកបូ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត បានអោយដឹងថា មិន​បាន​ចាប់ឆ្នោត​ទេ គឺ​ចែក​តាម​លេខ​រៀង ។​
​ត្រង់​ចំណុច​ទាំង​នេះ​លោក​មិន​បាន​បញ្ជាក់​ចែក​តាម​លេខ​រៀង​របៀប​ណា​នោះទេ ទើប​រហូតដល់​មន្ត្រី​ថ្នាក់ក្រោម ខ្នក់​ចិត្ត ផ្ទះ​ការតវ៉ា​ដូច្នេះ ហើយ​ពួកគាត់​បាន​និយាយថា បើ​លោក​ធាន​នោះ​នូវតែ​មិន​ដោះស្រាយ​អោយបាន ត្រឹមត្រូវ​ទៀត​នោះ ពួកគាត់​និង​លើក​រឿង​ពុករលួយ​ទាំងអស់ ក្នុង​ពន្ធនាគារ បញ្ហា​ចេញ​ជា​សាធារណៈ​អោយ​គេ​ដឹង​មិនខានឡើយ​៕

img_20161113_094659 received_957049517772773

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya