ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​ស្លាប់ ជាប់​ជាមួយ​ឧបករណ៍​ឆក់​ត្រី​ ​

ប្រទះឃើញ​ស្លាប់ ជាប់​ជាមួយ​ឧបករណ៍​ឆក់​ត្រី​ ​

ត្បូងឃ្មុំ​៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ត្រពាំង​កន្ថុង ខាងជើង​ភូមិ​តា​មាឃ​ថ្មី ឃុំ​ចុង​ជា​ច ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ ។ បុរស​ម្នាក់​ឈ្មោះ ប៊ិន វិត អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ បាន​ចេញពីផ្ទះ ប្រដាប់​ដោយ​ឧបករណ៍ ឆក់​ត្រី​មួយ​គ្រឿង​ភ្ជាប់​ទៅ​ជាមួយ ធ្វើដំណើរ​ទៅ​ឆក់​ត្រី នៅ​ចំនុច​ត្រពាំង​កន្ថុង​ខាងជើង​ភូមិ ដែល​គាត់​រស់នៅ​បាត់​មួយ​យប់ ។ លុះដល់​ព្រឹក​ថ្ងៃទី​១៣ ខែ​ឆ្នាំ​ដដែល ដោយ​បាត់​មិន​ឃើញ​វិល​ត្រឡប់​មក​ផ្ទះ ក្រុមគ្រួសារ​បាន​នាំគ្នា ចេញ​ទៅ​តាម​រក​ហើយ ក៏​បាន​ឃើញ ឈ្មោះ​ប៊ិន វិត ដេកស្លាប់​នៅ​ក្នុង​ទឹក ជាប់​ជាមួយ​ខ្សែភ្លើង ឧបករណ៍​ឆក់​ត្រី ។​
​ក្រោយ​ការពិនិត្យ​លើ​ខ្លួន​សាកសព ពុំ​ឃើញ​មាន​ស្លាកស្នាម របួស​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ទេ គឺ​សព​នេះ​ពិតជា​ស្លាប់ ដោយសារ​ឆក់​ចរន្ត​ភ្លើង ចេញ​ពី​ឧបករណ៍​ឆក់​ត្រី​ពិតមែន ។ ក្រោយ​ពិនិត្យ​ចប់សព្វគ្រប់ សមត្ថកិច្ច បានប្រគល់ សាកសព​ឱ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

affcbe7625b9651776bd7d188fba26a8

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya