ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គោយន្ត​កន្ត្រៃ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់ នៅ​ស្រុក​ស្ទោង​ ​

គោយន្ត​កន្ត្រៃ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់ នៅ​ស្រុក​ស្ទោង​ ​

កំពង់ធំ ៖ នៅវេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ផ្លូវបំបែក​ជា​៤ ភូមិ​តាចរ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​
​គោយន្ត​កន្ត្រៃយ៍​បាន​បើក​ពី​លិច​ទៅ​កើត ចំណែក​ម៉ូតូ បើក​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ស្រាប់តែ​វ៉ាក់​អឺ បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ម៉ាក C125 ពណ៌​ខ្មៅ សេរី ឆ្នាំ​២០១២ គ្មាន​ស្លាក​លេខ ឈ្មោះ​ឃៀន សា ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ចំបក់​បញ្ញា ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​ពេទ្យ​ស្ទោង ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កំពង់ធំ និង​អ្នករួមដំណើរ​ឈ្មោះ ឃៀន ស៊ោរ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ ស្លាប់​នឹង​កន្លែងកើតហេតុ ៕

2-96 5-33 65

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya