ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប្តី​ស្ទាក់​កាប់​ប្រពន្ធ​ដាច់​.​ក បន្ទាប់​ពី​លែងលះ​បាន​១​ថ្ងៃ​ ​

ប្តី​ស្ទាក់​កាប់​ប្រពន្ធ​ដាច់​.​ក បន្ទាប់​ពី​លែងលះ​បាន​១​ថ្ងៃ​ ​

ខេត្ត​ក្រចេះ ៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​ជា​ប្តី​បាន​ស្ទាក់​កាប់​ប្រពន្ធ​២​កាំបិតផ្គាក់​បណ្ដាលឲ្យ​ដាច់​ក​ស្លាប់​ក្នុងថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម​នៅ​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ។​
​មូលហេតុ​ដែល​ប្តី​ប្រើ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​រហូត​ដាច់​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​កណ្តាល​ភូមិ​យ៉ាង​អាណោច​អ​ធ័មនេះ​គឺ​កើតមាន​ឡើង​ក្រោយ​ពី​ប្តី​ប្រពន្ធ​នេះ​បាន​កើតមាន​ទំនាស់​ជា​ច្រើនលើក​ច្រើនសារ ដោយ​បុរស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ​រហូត​ឈាន​ដល់​ការ​លែងលះ​បាន​រយៈពេល​១​ថ្ងៃ ។​
​បុរស​ដៃដល់​ជា​ប្តី​ឈ្មោះ ជួ សេងហុង អាយុ​៤៧​ឆ្នាំ ចំណែក ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ រី សុខុម អាយុ​៣៦​ឆ្នាំ ក្រុម​គ្រួសារ​នេះ​មានកូន​ប្រុស​-​ស្រី​៥​នាក់ និង​រស់នៅ​ធ្វើ​ស្រែចម្ការ​នៅ​ចំណុច​ដី​សម្បទាន ស្ថិតក្នុង​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ កន្លងមក​គ្រួសារ​នេះ តែងតែ​មាន​ជម្លោះ​ជា​ញឹកញាប់ ។ ហើយ​នៅ​មុន​ថ្ងៃកើតហេតុ ពួកគេ​ទាំង​២​នាក់​បាន​មក​ដាក់​ពាក្យ​លែងលះ​គ្នា​នៅ​សាលាឃុំ​ចង្ក្រង់ ។ បន្ទាប់​ពី​លែងលះ និង​ចែក​ទ្រព្យសម្បត្តិ​គ្នា​បាន​១​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​បាន​ដើរ​ទៅ​ផ្ទះ​ដើម្បី​យក​ខោអាវ ក៏​ត្រូវបាន​ជនដៃដល់​ជា​ប្តី​ប្រដាប់​ដោយ​កាំបិតផ្គាក់​កាប់​ចំនួន​២​កាំបិត​បណ្តាលឲ្យ​ដាច់​.​ក​ស្លាប់​ក្នុង​ថ្លុងឈាម​តែម្តង ៕

1ae37faa-c3a7-4c52-a5bf-f086a15f9b9a c686fbdc-0b5a-467f-9f84-6394bf433a25

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya