ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ស្គាល់​អត្តសញ្ញាណ យុវជន​ស្ទាវ​បើកឡាន​ដេញ​បុក​រួច ដក​កាំភ្លើង​វាយ​បុរស​ម្នាក់​រងរបួស​ ​

ស្គាល់​អត្តសញ្ញាណ យុវជន​ស្ទាវ​បើកឡាន​ដេញ​បុក​រួច ដក​កាំភ្លើង​វាយ​បុរស​ម្នាក់​រងរបួស​ ​

ភ្នំពេញ​៖  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ជិត​ក្លោងទ្វារវត្ត​ទឹកថ្លា តាម​បណ្ដោយ​ផ្លូវ សហព័ន្ធ​រុស្សី ភ្នំពេញ​។​
​ប្រភព​ឲ្យដឹងថា រហូតមកដល់​ថ្ងៃ​ទី​១២​វិច្ឆិកា​២០១៦​ម្សិលមិញ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម ហ្វេ​សប៊ុក​ជាច្រើន​បាន Share បន្ត​គ្នា​រហូត​ស្គាល់​អត្តសញ្ញាណ​របស់​យុវជន​បង្ក ស្គាល់​ទាំង អាសយដ្ឋាន ទៀតផង​។​
ម្សិលមិញ​នេះ​ផងដែរ​មានប្រតិកម្ម​ដល់​កូនប្រុស​សម្ដេច​តេជោ ហ៊ុន សែន ដល់​ទៅ ២​នាក់​គឺ ឯកឧត្តម ហ៊ុន ម៉ានិត និង ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​សំណូមពរ​អោយ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ករណី​យុវជន​មួយ​ក្រុម​មាន​កាំភ្លើង​បើកឡាន​តាម​វាយ​បុរស​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃ​ទី​១១​វិច្ឆិកា​២០១៦​នោះ​ផង​ដែរ ។​
​យោងតាម គណនី Facebook របស់​ឯកឧត្តម ហ៊ុន ម៉ានិត បានសរសេរថា «​សូម​សមត្ថកិច្ច​ចាប់​ពួក​ជនដៃដល់​អោយ​បាន​ផង​» «​មិន​អាច​ឬ​មិនគួរ​សម្រួល​ទេ​»​ត្រូវ​ពង្រឹង​ច្បាប់​អោយបាន​ជា​មួយ​ពួក​នេះ​ជាដាច់ខាត​»​។​
​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏​បាន​សរសេរ​នៅលើ Facebook របស់​ឯកឧត្ដម​ថា «​យើង​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​ដែល​នាំអោយ​មាន​អំពើ​នេះ​ទេ តែ​យ៉ាងណាក៏ដោយ​នេះ​ជា​សកម្មភាព​មួយ​ដែល​មិន​គួរ​កើត​ឡើង ក្នុង​សង្គម​ទាំងមូល​មិន​អាច​ទទួលយក​បាន​ទេ សង្ឃឹម​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹ​ង​យកចិត្តទុកដាក់​ដោះស្រាយ និង​នាំ​អ្នក​បង្កហេតុ​មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវច្បាប់​អោយបាន​យ៉ាង​ឆាប់រហ័ស​បំផុត​»​។​
​ប្រសាសន៍​ឯកឧត្ដម​ទាំង​២ គឺ​ធ្វើ​យ៉ាងណា​ក៏ដោយ​ត្រូវ​តែ​ចាប់​ឲ្យខាងតែបាន ដោយ​មិន​មាន​ការសម្របសម្រួល​ក្រៅ​សំណាញ់​ច្បាប់​ឬ ជាប់​ខ្សែ​,​ជាប់​ខ្នង​នោះទេ ៕
2016-11-12_11-55-29 2016-11-13_08-16-52 img_20161113_071534

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya