ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​ឆក់​ទូរស័ព្ទ​ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​ឆក់​ទូរស័ព្ទ​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១៣ ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។​
​ជនសង្ស័យ​មាន​ឈ្មោះ ស៊ិន ពុទ្ធ​បញ្ញា​រិទ្ធ អាយុ​២៧​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ស្នាក់​នៅផ្ទះ​លេខ ១EG ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា SIRIUS ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-8382 ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​១​គ្រឿង​ពី​នារី​ម្នាក់​ដែល​កំពុងតែ​ឈរ​កាន់​និយាយ​នោះ ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ កៅ សុ​ភក្ត្រា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ។​
​មុនពេល​កើតហេតុ ខណៈពេល​ដែល​នារី​រងគ្រោះ​កំពុងតែ​ឈរ​ចាំ​ប្តី​របស់​ខ្លួន​មក​ទទួល​ហើយ​កាន់​ទូរស័ព្ទ​និយាយ​នៅ​ចំណុច​ខាងលើ​នោះ ស្រាប់តែ​លេចមុខ​បុរស​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ម្នាក់ឯង​មក​ឆក់យក​ទូរស័ព្ទ​ពី​ដៃ​នាង​តែម្តង ។ ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ជនសង្ស័យ​ឆក់យក​ទូរស័ព្ទដៃ​បាន​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន ស្របពេលនោះ​ប្តី​របស់​នារីរ​ងគ​ញ​រោះ​ជិះ​ម៉ូតូ​មកដល់​បាន​ឃើញ​បែប​នេះ ក៏​ជិះ​ម៉ូតូ​ដេញ​បុក​ផ្តួល និង​ស្ទុះ​ទៅ​ចាប់​ក្របួច​កអាវ​ជាប់​ហើយ​ស្រែក​ថា «​ចោរៗ​» ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​កើតឡើងដ​ល់​ប្រជាពលរដ្ឋ​មក​ជួយ​ចាប់ និង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រមខ្លួន ទើប​ប្រគល់ឲ្យ​កម្លាំងន​គរ​បាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣​តែម្តង ៕

124d80f6-b1a7-4edf-90f4-50d0ffb3b9ee

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya