ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​ប៉ះ​ឡាន បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ ​

ឡាន​ប៉ះ​ឡាន បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ ​

ខេត្ត​មណ្ឌល​គី​រី​៖   គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​នឹង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២​ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ម្តុំសណ្ឋាគារ​ពេជ្រ​ទេវី ស្ថិតនៅក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​
​រថយន្ត​ខាងលើ​នេះ មុន​កើតហេតុ បាន​បើក​ចែង​នឹង​រថយន្ត​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ដូច​ព្យុះ​ដោយសារ​បួង​ចង្កូត​មិនទាន់ រថយន្ត​នេះ​បាន​ធ្លាក់​ទៅក្នុង​ចង្អូ​លូបង្ហូរទឹក​ដង​ផ្លូវជាតិ​លេខ​76A បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​លាន់លឺ​សូរ​ផាង់ ក្រោយមក​អ្នក​ជិតខាង​បាន​ផ្អើល​នាំគ្នា​ទៅ​មើល​នឹង​ជួយសង្គ្រោះ​អ្នក​នៅ​ក្នុង​រថយន្ត​។ ហើយ​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​បន្តថា ចំពោះ​ជនរងគ្រោះ​កុំ​បាន​ពោង​នៅក្នុង​រថយន្ត​ជួយ​កុំ​អី​មិន​ដឹង​ជា​រងរបួស​ធ្ងន់ធ្ង​រយ៉ា​ង​ណា​នោះ​ទេ​រឺ​ក៏​អាច​បណ្តាល​ឲ្យ​បាត់បង់​ដល់​អាយុជីវិត​ទៀតផង ពី​ព្រោះ​រថយន្ត​រង​ការ​ខូច​ខាត់​ទាំងស្រុង​មួយ​កំណាត់​មុខ ។​
​ករណី​គ្រោះថ្នាក់​ចរចរ​ណ៍​នេះ​គឺ​បង្កឡើង​ដោយ​ខ្លួនឯង ដោយសារ​ការបើកបរ​មិន​មាន​ការប្រុងប្រយ័ត្ន​ជាមុន នៅពេល​ដែល​កំពុង​បើក​បរ​ចែង​ជាមួយនឹង​រថយន្ត​ដទៃទៀត នេះ​សំណាង​ហើយ​មាន​តែ​អ្នកបើកបរ​ម្នាក់​នៅ​ក្នុង​រថយន្ត​៕

img-20161112-wa0022 img-20161112-wa0024 img-20161112-wa0025

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya