ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ ពី​រំលោភ​សេពសន្ថវៈ បញ្ជូនទៅ​តុលាការ​ ​

ជនសង្ស័យ​ម្នាក់ ពី​រំលោភ​សេពសន្ថវៈ បញ្ជូនទៅ​តុលាការ​ ​

ក្រចេះ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ កម្រិតធ្ងន់​ខេត្តក្រចេះ ប​ញ្ចូ​ន​ខ្លួន​ទៅ តុលាការ ដោយ​ចោទ​ពីបទ រំលោភ​សេពសន្ថវៈ ។​
​លោក​វរសេនីយ៍ត្រី ហួត លឹម​ហ៊ាង បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ឈ្មោះ ទ្រី រ៉ា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ល្អក់ ឃុំ​ថ្ម​អណ្តើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈឹម ស៊ា​ង អាយុ ៥២​ឆ្នាំ ហើយ​ជនសង្ស័យ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​ព្យាយាម​ចាប់រំលោភ បានសម្រេច​រួចមក ។
​លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ការសាកសួរ​របស់​សម​ត្ថ​កិច្ច​ជំនាញ ឃើញថា ជនសង្ស័យ ហាក់ដូច​ជាមាន បញ្ហា​ខាង​សតិ រង់ចាំ​ការពិនិត្យ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ​៕ ដោយ៖ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya