ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​របស់​មេ​ឈ្មួញ​ឈើ​ឈ្មោះ យាយ បុណ្យ និង​លោក ជឿ​ង ថេង ជា​មន្ត្រី​យោធា​ភូមិភាគ​៣​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​យ៉ាងសកម្ម​និង​ល្បីឈ្មោះ ​

សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​របស់​មេ​ឈ្មួញ​ឈើ​ឈ្មោះ យាយ បុណ្យ និង​លោក ជឿ​ង ថេង ជា​មន្ត្រី​យោធា​ភូមិភាគ​៣​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​យ៉ាងសកម្ម​និង​ល្បីឈ្មោះ ​

ខេត្ត​កំពង់ស្ពឺ​៖​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​និ​​ង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​អភិរក្ស​ការពារ​ជួរ​ភ្នំ​ក្រវ៉ា​ញ​នៅតែ​បន្ត​កើត​ឡើង​ឥតឈប់ឈរ​ដោយសារ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គឺជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​កាប់បំផ្លាញព្រៃ​ឈើ​កើនឡើង​ជា​រៀងរាលថ្ងៃ​។
​បើ​យោង​តា​សមត្ថកិច្ច​តូចតាច​មួយ​ចំនួន​បានឲ្យដឹងថា ឈើ​ដែល​គេ​កាប់​ដឹក​ចេញពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​ពី​តំបន់​ព្រៃ​ការពា​ជួរ​ភ្នំ​ក្រវ៉ា​ញ​ត្រូវ​ឈ្មួញ​ដឹក​ជញ្ជូន​យក ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ប្រភព​បានឲ្យដឹង​ទៀតថា​ ក្រោយពេល​មន្ត្រី​យោធា​យោធភូមិ​ភាគ​៣​ឈ្មោះ ជឿ​ង ថេង ត្រូវបាន​សមត្ថកិច្ច​បង្ក្រាបនា​ពេលកន្លងម​ក គឺ​នៅ​មាន​ឈ្មួញ​ពីរ​នាក់​ទៀត​កំពុង​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ឆ្លងកាត់​តាម​ច្រក​អូ​ត្រាវ​និង​ឱ​រាល់​៣ ឱ​រាល់​៤​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​បន្ត​ទៅ​ខេត្ត​កំពត ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។​
ឈ្មួញ​ឈើ​ទាំង​ពីរ​នាក់​នោះ ទី​១-​ឈ្មោះ យាយ បុណ្យ​ជា​ប្រពន្ន​មន្ត្រី​យោធា​ម្នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ទី​២-​ឈ្មោះ ជឿ​ង ថេង ជា​មន្ត្រី​យោធា​ភូមិភាគ​៣​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​
​ឈ្មួញ​ឈើ​តូចតាច​មួយ​ចំនួន​ក៏​បាន​បង្ហើប​ឲ្យដឹង​ដែរថា ​ឈ្មួញ​ឈើ​ឈ្មោះ យាយ បុណ្យ និង​ឈ្មោះ ជឿ​ង ថេង​បាន​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ពោធិ៍សាត់ ឆ្លងកាត់​ផ្លូវ​តាម​ច្រក​អូរ​ត្រាវ ស្រុក​ឱ​រ៉ា​ល់ ជាប់​ព្រំប្រទល់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ ហើយ​បន្ត​ទៅ​ខេត្ត​កំពត​ចេញ​តាម​ទូក​ទៅ​យួន​។ មួយ​ផ្នែក​នៃ​ឈើ​ទាំង​នោះ​ត្រូវគេ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​ទៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពត ព្រោះ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​ដើម​។ សមត្ថកិច្ច​មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ដោយសារ​ឈ្មួញ​ឈើ​ឈ្មោះ យាយ បុណ្យ​និង​ឈ្មោះ លោក​ជឿ​ង ថេង មាន​ខ្នងបង្អែក​យ៉ាង​រឹងមាំ​ទើប​អាច​បន្ត​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ឧបសគ្គ ហើយ​មិន​ទាន់​ឃើញ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​៕

14963298_329973927379615_3452168009772852213_n 15056378_329975827379425_4321034467544124696_n 15094855_329973817379626_1873205748526524533_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya