ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ អូស​៥០​ម៉ែត្រ​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ ​

ឡាន​បុក​ម៉ូតូ អូស​៥០​ម៉ែត្រ​បណ្តាលអោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ ​

ភ្នំពេញ​៖ យុវជន​ម្នាក់​រង​របួសធ្ងន់​និង​បាក់ក​ជើង​ផ្នែក​ខាងឆ្វេង​ខ​ណះ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​បុក​ទាំង​កំរោល​ផ្ទុប​អូស​ជាង​៥០​ម៉ែត្រ​។​ករណី​នេះ​បង្ករ​ភ្ញាក់ផ្អើ​កាលពី​ម៉ោង​១៨​និង​៣០​នាទី​យប់​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១៦​នៅ​ផ្លូវ​១៩៦៦​កែង​ផ្លូវ​១០១៥ ក្រុម​៣ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ជនរងគ្រោះ​គ្រាន់តែ​ដឹងថា​ឈ្មោះ ឌី អាយុ​ជាង​២០​ឆ្នាំ​ស្នាក់នៅ​ភូមិ​វិមាន​ទ្រុង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។​អ្នកបើករថយន្ត​បង្ករ​មិន​ត្រូវបាន​ស្គាល់​ឈ្មោះ​បានកេចខ្លួន​បាត់​ក្រោយ​ពី​បុក​ហើយដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​
​ប្រភព​បាន​អោយដឹងថា​មុន​កើតហេតុ​ឃើញ​រថយន្ត​បង្ក​ម៉ាក​HILLLX.REVO ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 2AK-5810 បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លើផ្លូវ​១៩៦៦​ខណះមក​ដល់​ផ្លូវ​កែងក៍​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​ក់វី ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AZ-0942 ដែល​បើក​ដោយ​យុវជន​ម្នាក់​ក្នុង​ទិសដៅ​ពី ត្បូង​ទៅ​ជើង​លើផ្លូវ​១០១៥​បណ្តាលអោយ​ខ្ទៀត​ទាំង​មនុស្ស​និង​ម៉ូតូ​ដោយ​ទៅ​ជាមួយ​រថយន្ត​អូស​ជាង​៥០​ម៉ែត្រ​រងរបួស​ធ្ងន់​និង​ឃើញ​កជើង​ផ្នែក​ខាងឆ្វេង​បាក់បែក​ឆ្អឹង​ខ្ទេច​។​
​ប្រភព​បាន​ប្រាប់ទៀតថា​ក្រោយ​បង្ក​ហើយ​អ្នកបើករថយន្ត​បាន​ចុះ​និង​កេច​ខ្លួន​បាត់​សល់​តែ​រថយន្ត​ទុក​នៅ​កន្លែងកើតហេតុ​ចំណែក​អ្នករងរបួស​ត្រូវបាន​រថយន្ត​សង្គ្រោះ​មក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​ក្លីនិក​ឯកជន​ម្តុំ​សង្កាត់​ផ្សារ​ដេប៉ូ​២​ក្នុង​ខណ្ឌ​ទួលគោក ៕
14993480_580433458816175_3925679302499814190_n 15027548_580433472149507_3568415852012788155_n 15073350_580433552149499_1081487502718202091_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya