ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » កម្មករ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ សម្រេច​បើក​ផ្លូវជាតិ​លេខ​៣ ឲ្យធ្វើ​ចរាចរណ៍​ជាធម្មតា​វិ​ញ

កម្មករ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ សម្រេច​បើក​ផ្លូវជាតិ​លេខ​៣ ឲ្យធ្វើ​ចរាចរណ៍​ជាធម្មតា​វិ​ញ

(​តាកែវ​)៖ នៅវេលា​ម៉ោង​ប្រមាណ​ជា ៣ រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក្រុម​កម្មករ​ជា​ច្រើន​រយ​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ បាន​សម្រេច​បើក​ឲ្យ ផ្លូវជាតិ​លេខ​៣ ស្រុក​ត្រាំកក់ ធ្វើ​ចរាចរណ៍​ជាធម្មតា​វិញ​ហើយ ។​
​ការបើកឲ្យ​មានការច​រាចរ​ណ៍​ជាធម្មតា នៅលើ​ផ្លូវជាតិ​លេខ​៣ ធ្វើឡើង​ក្រោយ​ពី​មាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ​។ ប៉ុន្តែ​ចំពោះ​សំណើ របស់​កម្មករ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។​
​ចំពោះ​សំណើ​របស់​កម្មករ សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ បានដាក់​បញ្ជូន​ទៅ​កាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ហើយ ដើម្បី​ដោះស្រាយ​ជូន​កម្មករ​។​
​ក្រុម​កម្មករ​ជា​ច្រើន​រយ​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាននាំគ្នា​បិត​ផ្លូវជាតិ​លេខ​៣ ដោយសារតែ​ពួកគេ​ខឹង ថៅកែ​រោងចក្រ បាន​បញ្ឈប់​ក្រុម​តំណាង​កម្មករ ដោយ​គ្មាន​មូលហេតុ​៕

14962735_580157795510408_619303575224368554_n-600x450 15055756_580157788843742_39811988609449219_n 15055842_580157812177073_2600729609820658499_n-600x450

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya