ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ហាញមុខ​មេក្លោង​ជនជាតិ​ចិន ចូល​ប្លន់​និង​បាញ់​សម្លាប់​សន្ដិសុខ

ប៉ូលិស​បង្ហាញមុខ​មេក្លោង​ជនជាតិ​ចិន ចូល​ប្លន់​និង​បាញ់​សម្លាប់​សន្ដិសុខ

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ មេក្លោង​ចោរប្លន់​ជា​ជនជាតិ​ចិន ដែលជា​អ្នក​រៀបចំ​ផែនការ នឹង​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​ជាមួយ​បក្ខពួក ចូល​ទៅ​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​បណ្ណាគារ របស់​ជនជាតិ​ចិន​ដូចគ្នា រហូត​បាញ់សម្លាប់​សន្ដិ​សុខ ដែល​យាម​នៅ​ដីឡូត៍​ក្បែរ​នោះ ត្រូវបាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក យឹម សារ៉ាន់ ជា​អធិការ​ខណ្ឌ និង​លោក អេង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បង្ហាញមុខ ។​
​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ជនជាតិ​ចិន បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​បាញ់​គំរាម​២​គ្រាប់ យក​ខ្សែក និង​លុយ​៥០០​ដុល្លារ ពី​ស្ដ្រី​ជនជាតិ​ចិន​ឈ្មោះ លូ បាយ​ហែរ កំពុង​លក់ដូរ​ក្នុង​ផ្ទះ​លេខ​៤៥A ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ករណី​នេះ ក្រុមចោរប្លន់ បាន​បាញ់សម្លាប់​បុរស​សន្ដិសុខ​ម្នាក់ ឈ្មោះ យ៉ែន រី​ណង់ យាម​នៅ​បុរី​ភូមិគ្រឹះ វូ​ហ្គោ នៅពេល​ដែល​ដេញ​ក្រុមចោរ​ទាំង​នេះ រត់​ចូល​ទៅក្នុង​ដីឡូត៍​ហើយ​ជនរងគ្រោះ បាន​ដេញ​ពួកគេ​។​
​ក្រោយពី​មាន​អំពើ​ប្លន់​នេះ​កើតឡើង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ក្រោម​ការសម្របសម្រួល​របស់​ព្រះរាជអាជ្ញារង ចែ សុង កម្លាំង​នគរបាល​របស់​លោក សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បើ​ការ​ស្រាយ​ជ្រាវ​យ៉ាង​យកចិត្តទុកដាក់ អស់​រយៈពេល​៤​ថ្ងៃ ទើប​ឈាន​ទៅដល់​ការចាប់ខ្លួន​មេក្លោង ឈ្មោះ យា​វ ជី​វ៉ៃ អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទំនាក់ទំនង​ទិញ​ដី ស្ថិតនៅ​ផ្ទះ​លេខ​៤៦H ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ៕

14962656_568032793399079_5658685231788120311_n 14963300_568032770065748_4188711740429051356_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya