ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ចោរលួច​សម្ភារ ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត បាន​៤​នាក់

ប៉ូលិស​ចាប់ខ្លួន​ចោរលួច​សម្ភារ ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត បាន​៤​នាក់

(​តាកែវ​)៖ ជនសង្ស័យ​ទាំង​៤​នាក់ ទី​១-​ឈ្មោះ ស៊ុយ ភាព អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ល្វា​លិច ឃុំ​ព្រៃ​ល្វា ទី​២-​ឈ្មោះ ផា​ប់ ផា​យុ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ល្វា​លិច ទី​៣-​ឈ្មោះ សៀក វណ្ណៈ ហៅ​កំសៀវ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ល្វា​លិច និង​ទី​៤-​ឈ្មោះ ម៉ិច សិន​ឡាន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ល្វា​កើត​។​
​ក្រោយពេល​ចាប់ខ្លួន​បាន ជនសង្ស័យ​ទាំង​នេះ​ខ្លះ​ថា​មាន​បក្ខពួក​៦​នាក់ និង​ខ្លះទៀត​ថា មាន​ដល់​៧​នាក់ ហើយ​ក្រោយ​ពួក​គេ​លួច​សម្ភារ​ទាំងនោះ បាន​យក​ទៅ​លក់​ឲ្យ​អាជីវករ​នៅ​ផ្សារ​សៃវ៉ា ប៉ុន្ដែ​នៅពេល​សមត្ថកិច្ច​ទៅ​សួរ​អាជីវករ​រូបនោះ គាត់​ប្រាប់ថា មិន​បាន​ទទួល​ទិញ​នោះឡើយ មិនដឹង​ពួកគេ​យកទៅលក់​នៅ​ឯ​ណា​ទៀត​នោះទេ​។​
​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវបាន​ក្រុម​ចោរ​ចូល​លួច សម្ភារ​អស់​ជាច្រើន នៅ​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​។​
​មន្ដ្រីនគរបាល ស្រុក​ព្រៃកប្បាស បានឲ្យដឹងថា សម្ភារ​ដែល​បាត់បង់​រួមមាន ម៉ូនីទ័រ​កុំព្យូទ័រ​១, ម៉ាស៊ីន​ស្កែន​ខ្ចៅដៃ​១, អាគុយ​ផ្ទុក​ថាមពល​១, ឌុយ​សាក​ថ្ម​កុំព្យូទ័រ​១, ម៉ូឌឹ​ម (​អ៊ិន​ធើ​ណេត​)១, កាមេរ៉ា​១, ម៉ៅ​កុំព្យូទ័រ​១, ផ្លាស់​១, ទ្រនាប់​ម៉ៅ​១ និង​ខ្សែ Network ១​ឈុត​។​
​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នគរបាល​ស្រុក​ព្រៃកប្បាស បាន​នាំ​ជនសង្ស័យ​ទាំង​នេះ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត​ទៀត​៕
fn-2016-11-12-14-26-52-0 fn-2016-11-12-14-26-52-1 fn-2016-11-12-14-26-52-2 fn-2016-11-12-14-26-53-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya