ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​បាក់​ជើង​ទាំង​២​នាក់ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​បាក់​ជើង​ទាំង​២​នាក់ ​

ខេត្ត​បាត់ដំបង​៖ កាលពី​វេលា​ម៉ោង​៤​និង​១៩​នាទី​ទៀបភ្លឺ​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ ស្រុក​មោងឫស្សី មាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​នឹង​ម៉ូតូ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​២​នាក់​បាក់ជើង​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំនុច​ភូមិ​អូ​គ្រៀត ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។​
​ប្រភព​បានឲ្យដឹងថា រវាង​រថយន្ត​និង​ម៉ូតូ​បង្ក​ដោយ​រថយន្ត​ម៉ាក់​នី​សាន់​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ត​.0324-​ភព​2 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ទិសដៅ​បញ្ច្រាស់​គ្នា​មកដល់​ចំនុច​កើតហេតុ​ខាងលើ​បាន​រ៉េ​ចង្គូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ សេរី​២០១៥ ពាក់​ស្លាក​លេខ​បាត់ដំបង​1Q-9931​អ្នកបើកបរ​ឈ្មោះ​ញឹម ញឿន ភេទ​ប្រុស​អាយុ​៣៤ ឆ្នាំ​មុខរបរ​កាប់​ជ្រូក​រស់នៅ​ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​របួស​បាក់​ភ្លៅ​ខាងស្ដាំ​(​ធ្ងន់​)​និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​សូត្រ សុខា ភេទ​ស្រី​អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​របួស​បាក់​កំភួនជើង​ខាងស្ដាំ​(​ធ្ងន់​)​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​បាត់ដំបង​។ រីឯ​រថយន្ត និង​ម៉ូតូ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​មោងឫស្សី​រងចាំ​ការដោះស្រាយ​ក្រោយ​៕

10622870_1782816575325833_6070527082704455042_n 14993322_1782816635325827_2274739080558501839_n 15036203_1782816618659162_5103653077093399982_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya