ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​មនុស្ស​២​នាក់​ចងក​សម្លាប់ខ្លួន នៅ​កន្លែង​២​ផ្សេងគ្នា​ ​

ប្រទះឃើញ​មនុស្ស​២​នាក់​ចងក​សម្លាប់ខ្លួន នៅ​កន្លែង​២​ផ្សេងគ្នា​ ​

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​នោះ​លើក​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១៦ ស្ត្រី​ចំណាស់​ម្នាក់​រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ បាន​យក​ក្រមា​ចងក​នៅ​លើ​ដើម​ពុទ្រា​មួយ​ដើម​ស្ថិតនៅ​មុខ​ផ្ទះ​របស់​ខ្លួន​តែម្ដង ។ ស្ត្រី​ចំណាស់​ខាងលើ​នោះ​ឈ្មោះ អៀង ហួយ អាយុ​៦៤​ឆ្នាំ ។​
​ការធ្វើ​អត្តឃាត​ដោយ​ចង​ក​នោះ គឺ​មូលហេតុ​បណ្ដាលមកពី​លោកយាយ​តូចចិត្ត​ខ្លួន​គាត់​មាន​ជំងឺ​ប្រចាំកាយ (​ជំងឺរបេង​រ៉ាំរ៉ៃ​ព្យាបាល​មិនជា​) និង​គ្មាន​ប្រាក់​សម្រាប់​ព្យាបាល ។ មិនតែប៉ុណ្ណោះ មុន​ពេល​ឈានដល់​ការចងក​សម្លាប់ខ្លួន​នេះ លោកយាយ​បាន​យក​ថ្នាំ​កណ្ដុរ​ប្រុង​លេប​ធ្វើអត្តឃាត​ម្ដង​រួចមកហើយ ប៉ុន្តែ​ខណៈ​នោះ​ត្រូវបាន​ពួកគាត់​ឃើញ​ទាន់​ក៏​បាន​យកចេញ​ទើប​រួច​ផុត​ពី​សេចក្ដីស្លាប់ ហើយ​ពួកគាត់​បាន​នាំគ្នា​ការពារ​ខ្លាំង​ណាស់​ព្រោះ​ខ្លាច​លោកយាយ​សម្លាប់​ខ្លួន​ម្នាក់ៗ​ស្ទើរ​មិន​ហ៊ាន​ដើរ​ទៅ​ណា​ឆ្ងាយ​ឡើយ ។​
​ដោយឡែក​ហេតុការណ៍​ទី​២​គឺ​បុរស​ម្នាក់​រស់នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​លឹម ឈាង​ហាក់ ស្ថិតនៅ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ក្រោយ​ពេល​ផឹកស្រា​ស្រវឹង បាន​ធ្វើអត្តឃាត​ដោយ​យក​ក្រមា​ចង​ក​ជាប់​ភ្ជាប់​ទៅនឹង​ដើម​ជ្រៃក្រឹម​នៅ​ចំណុច​ខាងលើ​ដែល​មិន​មាន​នរណា​ម្នាក់​បាន​ដឹង​ថា គាត់​មាន​វិបត្តិ​អ្វី​នោះឡើយ និង​បាន​បណ្ដាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​ហើយ​ត្រូវបាន​ក្មេងៗ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង ។​
​បុរស​នោះ​ឈ្មោះ សេន ជឿន អាយុ​៤៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង មក​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ ។ ប្រភព​បាន​បន្តថា កាលពី​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា បុរស​នោះ​បាន​ផឹកស្រា​.​ស​ជា​មួយ​មិត្តភក្ដិ​អស់​ចំនួន​២​លីត្រ​បន្ទាប់​មក​មិន​បាន​ទៅ​ដេក​ជាមួយ​ប្រពន្ធ​នោះ​ឡើយ​ដោយ​មិន​បាន​ដឹង​ថា​គាត់​មាន​វិបត្តិ​អ្វី​នោះ​ទេ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១១ វិច្ឆិកា ក៏​ស្រាប់តែ​ត្រូវ​ក្រុម​ក្មេង​ដើរលេង​ប្រទះ​ឃើញ​គាត់​ចងក​សម្លាប់ខ្លួន​បែប​នេះ​បាត់ទៅហើយ ។  ក្រោយពេល​ពិនិត្យ​រួច នគរបាល​បាន​ប្រគល់​សព​ឲ្យទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

c1bab6c0-dd2b-4506-a35d-2ceb839d5acd d50e366e-2a0f-4b58-a579-d019146b4dc1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya