ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត ខ្ទាត​ចូល​ក្រោម​កង់​ឡាន បណ្ដាលឲ្យ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត ខ្ទាត​ចូល​ក្រោម​កង់​ឡាន បណ្ដាលឲ្យ​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់

(​ភ្នំពេញ​)៖ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៨​និង​៣២​នាទី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ​៣ មុខ​ក្លោងទ្វា​វត្ត​ជន្លង់ម្លូ​ក្នុង​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ឈ្មោះ ថូ ស៊ា​វ​ឡុង អាយុ​២០​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ពោធិ​ក្រោម ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធ ខេត្ត​កំពង់ចាម ជិះ​ម៉ូតូ​ម៉ាកវ៉េវ RSX ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GA.7362 បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែកឯ​តៃកុង​បើកបរ​រថយន្ត​ឈ្មោះ មាស  បុរី អាយុ ២៣​ឆ្នាំ​មុខរបរ​បើកឡាន រស់នៅ​ភូមិ​ពាម​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​នី​សាន់​ពណ៌​ស​ពាក់​ស្លាក​លេខ​PP.0735 បើកបរ​ស្រប់​ទិស​គ្នា​។​
​នៅ​មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​២​គ្រឿង បើកបរ​ស្រប់​ទិស​គ្នា​ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ទាក់​ដៃចង្កូត​គ្នា បណ្តាល​ឱ្យ​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​ដួល​ចូល​ក្រោម​កង់​រថយន្ត ដឹក​ដី​ខាងលើ​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ភ្លាមៗ​នោះ​ម៉ូតូ​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល រីឯ​រថយន្ត​បង្ក​និង​តៃកុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់ ដើម្បី​រងចាំ​ជំនាញ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ មក​ធ្វើកា​រវាស់​វេង​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

fn-2016-11-12-11-17-31-0 fn-2016-11-12-11-17-32-3 fn-2016-11-12-11-17-32-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya