ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » កម្មករ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៣ ស្រុក​ត្រាំកក់ ក្រោយ​ខឹង​ថៅកែ​បញ្ឈប់​តំណាង​កម្មករ​គ្មាន​មូលហេតុ​ ​

កម្មករ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៣ ស្រុក​ត្រាំកក់ ក្រោយ​ខឹង​ថៅកែ​បញ្ឈប់​តំណាង​កម្មករ​គ្មាន​មូលហេតុ​ ​

តាកែវ​៖ ក្រុម​កម្មករ​ជា​ច្រើន​រយ​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ វីន​ម៉ាក​ស៊ូ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៣ ដោយសារតែ​ពួកគេ​ខឹង ថៅកែ​រោងចក្រ បាន​បញ្ឈប់​ក្រុម​តំណាង​កម្មករ ដោយ​គ្មាន​មូលហេតុ​។​
​សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅពេលនេះ​មាន​ការកកស្ទះ​យ៉ាងខ្លាំង ដោយ​រថយន្ត​ជាច្រើន​គ្រឿង មិន​អាច​បើក​ឆ្លងកាត់​បាន ហើយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ ក៏​កំពុង​ជួយ​អន្តរាគមន៍​ផងដែរ​។​
​សូម​ប្រជាពលរដ្ឋ ដែល​មាន​បំណង ធ្វើដំណើរ​ផ្លូវជាតិ​លេខ​៣ សូម​ផ្អាក​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ក្រុម​កម្មករ បើកផ្លូវ​ឡើងវិញ ហើយ​គិត​ត្រឹម​វេលា​ម៉ោង ៩:១៥​នា​ទីនេះ ការបិតផ្លូវ នៅ​បន្ត​នៅឡើយ​ទេ ៕

14962735_580157795510408_619303575224368554_n 15055756_580157788843742_39811988609449219_n 15055842_580157812177073_2600729609820658499_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya