ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ​លឿន ដល់​ផ្លូវ​កោង​រេ​ធ្លាក់​ចូល​ប្រឡាយ ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​ ​

បើក​ម៉ូតូ​លឿន ដល់​ផ្លូវ​កោង​រេ​ធ្លាក់​ចូល​ប្រឡាយ ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​ ​

ខេត្ត​ប៉ៃលិន​៖​មន្ត្រីនគរបាល បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ០២:០០​នាទី​យប់ រំលង​អធ្រាត្រ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​ចំនួន បណ្តាល​អោយ ស្លាប់​១​នាក់ និងរ​របួសធ្ងន់​១​នាក់ នៅ​ចំណុច ភូមិ​បុស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​
​មន្ត្រីនគរបាល បន្ថែម​ថា​ករណី​នេះ​មូលហេតុ ជិះ​ម៉ូតូ​មាន​គ្នារ​ចំនួន ០២​នាក់ បើកបរ​លឿន ត្រង់ចំណុច ផ្លូវ​កោង​ខ្លាំង បណ្តាល​អោយ រេ​ធ្លាក់ចូល ក្នុង​ប្រឡាយ បណ្តាលអោយ​ស្លាប់​។
​ជនរងគ្រោះ​ទី​មួយ​ឈ្មោះ ឈន ស្រី​អែម ភេទ​ស្រី អាយុ ១៩​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ទី​ពីរ​ឈ្មោះ យ៉ាន ដា​ហ្វីន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ (​រងរបួស​ធ្ងន់​) រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ខេត្ត​បាត់ដំបង​៕

15056323_580156555510532_8301055538747933783_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya