ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប៉ូលីស​រក​ឃើញ​ម៉ូតូ​២៨​គ្រឿង ហាង​បញ្ចាំ នៅ​ក្រុងព្រះសីហនុ ​

ប៉ូលីស​រក​ឃើញ​ម៉ូតូ​២៨​គ្រឿង ហាង​បញ្ចាំ នៅ​ក្រុងព្រះសីហនុ ​

ព្រះសីហនុ​៖ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ បាន​សហកា​រណ៍ ជាមួយ​កម្លាំង​អធិកា​រដ្ឋា ន​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ​នគរបាល​សង្កាត់​លេខ​៤ បាន​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​ដែល​ទទួល​បញ្ចាំ ចំនួន ២ ផ្ទះ គឺ ទី​១​ផ្ទះ​របស់​ឈ្មោះ អ៊ុន ចន្ថា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាង​ជួសជុល​ទូរទស្សន៍ មាន​ទីលំនៅ​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ពិនិត្យ​ឃើញ​និង​ដកហូត ម៉ូតូ ចំនួ ន ២១​គ្រឿង ក្នុងនោះ​មាន : ១-​ម៉ូតូ​ម៉ាក wave i ចំនួន ១ គ្រឿង ២-​ម៉ូតូ​ម៉ាក Sirius ចំនួន ៦ គ្រឿង ៣-​ម៉ូតូ​ម៉ាក អ៊ែ​ប្លេដ ចំនួន ៤ គ្រឿង ៤-​ម៉ូតូ​ម៉ាក scoopy ចំនួន ១​គ្រឿង ៥-​ម៉ូតូ​ម៉ាក ស្មាស់ ចំនួន ១​គ្រឿង ៦-​ម៉ូតូ​ម៉ាក wave ចំនួន ២ គ្រឿង ៧-​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ចំនួន ៥ គ្រឿង ៨-​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ (​វៀតណាម​)​ចំនួន ១​គ្រឿង ៩-​លិខិត​ទិញ​-​លក់ ម៉ូតូ ១​ក្បាល និង​ឯកសារ​មួយចំនួន ១០-​សៀវភៅ​កត់ត្រា ការទទួល​បញ្ចាំ ចំនួ ន ១ ក្បាល ១១-​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ៤២ ១២-​ប័ណ្ណ​សម្គាល់​យានយន្ត ៣០ សន្លឹក ១៣-​ប័ណ្ណបើកបរ ០៤ ១៤-​លិខិតឆ្លងដែន ២ ១៥-​ស្លាក​លេខ​វៀតណាម ១ ១៦-​អា​យផេត ៣ ចំនួន ១ ការស្រាវជ្រាវ​បឋម មាន​ម៉ូតូ​ចំនួ ន ២ គ្រឿង ពាក់ព័ន្ធ​នឹង អំពើចោរកម្ម (​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ឆ្នាំ ២០១៥ ចំនួន​១​គ្រឿង និង​ម៉ូតូ​ម៉ាក​អ៊ែ​ប្លេដ ឆ្នាំ ២០១៥ ចំនួន​១​គ្រឿង ) និង​ផ្ទះ​ទី​២ របស់​ឈ្មោះ ឡេង សា​រ៉ាវុធ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ពិនិត្យ​ឃើញ​និង​ដកហូត ម៉ូតូ ចំនួ ន ៧ គ្រឿង ក្នុងនោះ​មាន : ១-​ម៉ូតូ​ម៉ាក viva ចំនួន ១ គ្រឿង ២–​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ចំនួន ៣ គ្រឿង ៣-​ម៉ូតូ​ម៉ាក wave ចំនួន ១ គ្រឿង ៤-​ម៉ូតូ​ម៉ាក អ៊ែ​ប្លេដ ចំនួន ១ គ្រឿង ៥-​ម៉ូតូ​ម៉ាក ធូ​ដេ ចំនួន ១ គ្រឿង ៦-​លិខិត​ទិញ​លក់ ចំនួន ៤ សន្លឹក ៧-​ក្រដាស​បញ្ចាំ ១ សន្លឹក ៨-​កាត​គ្រី ចំនួន ១ សន្លឹក -​សរុប​ទាំងអស់​មាន​ម៉ូតូ ចំនួន ២៨ គ្រឿង បាន​រក្សាទុក​នៅ​ការិយាល័យ​កណ្តាល​ន​.​ប​.​ព​.​ទ​.​ធ្វើការ​ស្រាវជ្រាវ​បន្ត ៕
img-20161111-wa0014 img-20161111-wa0015

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya