ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ លួច​ម៉ូតូ

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ លួច​ម៉ូតូ

​កំពង់ស្ពឺ​៖ នៅ​ម៉ោង​១​យប់ ឈានចូល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជា​មុខសញ្ញា​លួច​ម៉ូតូ​ម្នាក់ បញ្ជូនទៅ​តុលាការ​។​
​ជនសង្ស័យ​មាន​ឈ្មោះ ឈួន ឈីម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្នោរ (​ក្រុម​អូរ​អន្ទុង​) ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ពាក់ពាន់​លួច​ម៉ូតូ របស់​ឈ្មោះ ផាន  វុទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ម៉ាក​ស្មាស​ពណ៌​ខ្មៅ​។​
​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិត​បាន​លួច​ម៉ូតូ​ខាងលើ ពិតប្រាកដ​មែន​។ ករណី​នេះ​ម្ចាស់​ម៉ូតូ បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​ជន​សង្យ័យ​ផ្តន្ទាទោស​តាមច្បាប់ ហើយ​បច្ចុប្បន្ន​ជំនាញ បាន​និង​កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី ៕

a7cdc0c19a6933a3aad77bc2fbd78a8b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya