ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ស្លាប់​៥​នាក់ និង​១២​នាក់​របួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦

ស្លាប់​៥​នាក់ និង​១២​នាក់​របួស គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦

(​ភ្នំពេញ​)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក (​យប់​៤​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសធ្ងន់​១០​នាក់ និង​របួសស្រាល​២​នាក់​។​
​ប្រភព​ព័ត៌មាន​ដដែល​បញ្ជាក់​ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ដ សរុប​ចំនួន​១៧​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ដ​ធុន​តូច​៣​គ្រឿង​, រថយន្ដ​ធុន​ធំ​ចំនួន​៣​គ្រឿង និង​យានយន្ត​ផ្សេង​៣​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​, បត់​គ្រោះថ្នាក់​, ប្រជែង​, កត្តា​យានយន្ដ និង​ស្រវឹង​។​
​សូមជម្រាបថា រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​៥២​នាក់ និង​២៤៣​នាក់​រងរបួស​៕

2016-11-11_08-41-53

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya