ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់​ម្នាក់​កំប៉ែត​ក្បាល និង​ម្នាក់​ទៀត​របួសធ្ងន់​ ​

ម៉ូតូ​បុក​ឡាន បណ្តាលឲ្យ​ស្លាប់​ម្នាក់​កំប៉ែត​ក្បាល និង​ម្នាក់​ទៀត​របួសធ្ងន់​ ​

កណ្ដាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​បើក​ស្រប​ទិស​គ្នា​គឺ​បណ្ដាល​ឲ្យ​នារី​ម្នាក់​ត្រូវ​រថយន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អណោច​អ​ធម័ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​09 ខែ​11 ឆ្នាំ 2016 លើ​កំណាត់​ផ្លូវ​បេតុង​7NG​ត្រង់ចំណុច ភូមិ​ព្រៃ​ចាស់​ឃុំ​វិហារ​សួគិ៍​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​
​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា​ករណី​ខាងលើ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​ហ៊ិ​ន​ដាយ​ធន់​ទេសចរណ៍​ព​ណ៍ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF7122​បើកបរ​ដោយ​ឈ្មោះ ពៅ ពេជ្រ​ភេទ​ប្រុស​អាយុ​34​ឆ្នាំ​នៅ​ភូមិ​ត្បូង​ដំរី​ឃុំ​កំពង់ចំលង​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល​។​
​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ពៅ ពេជ្រ បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បាន​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ហើយក៍​រេ​ចង្កូត​មក​ម​ក​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda​ធន់​C125(016) ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ9249 បើកបរ​ដោយ​ឈ្មោះ ឃ្លៀ​ច ស្រី​នី ភេទ​ស្រី​អាយុ​16​ឆ្នាំ​នៅ​ភូមិ​សន្លុង​ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល ក្នុងទិសដៅ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​របួស​ធ្ងន់​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​
​ឯ​នាក់​រួម​ដំណើរ​1​នាក់​ឈ្មោះ​ឈុំ ផា​ភេទ​ស្រី​អាយុ​37​ឆ្នាំ​នៅ​ភូមិ​សន្លុង​ឃុំ​សន្លុង​ស្រុក​ខ្សាច់កណ្តាល​ខេត្ត​កណ្តាល បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។​
​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ខណៈ​ពេល​បុក​គ្នា​នោះ​នារី​ដែលជិៈ​ពីក្រោយ​នោះ​បានឌួល​ជាមួយ​ម៉ូតូ​និង​នាក់​ឌុប ហើយ​ក្បាល​របស់​នាង​នៅ​ចំ​ពីមុខ​កង់​ឡាន​បណ្ដាកឲ្យ​ឡាន​កិន​ធ្លាយ​ខួរ​ស្លាប់ តែម្ដង​ទៅ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង បានឲ្យដឹង​ថា​ករណី​នេះ​បណ្តាល​អោយរ​ង​គ្រោះ​2​នាក់​ក្នុុង​នោះ​ស្លាប់​1​នាក់​ស្រី​ឈ្មោះ ឈុំ ផា និង​របួសធ្ងន់​1​នាក់​ស្រី​ឈ្មោះ​ឃ្លៀច ស្រីនិ​។​
​ខូចខាត​សម្ភា​រះ​2​គ្រឿង​ម៉ូតូ​1​គ្រឿង​ខូចខាត​ធ្ងន់​និង​រថយន្ត​1​គ្រឿង​ខូចខាត​ស្រាល​។​
​មូលហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បើក​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន ក្រោយពេល​កើតហេតុ​តៃកុង​រថយន្ត​រត់គេចខ្លួន​បាត់ ឯ​វត្ថុតាង​ត្រូវបាន​យក​មក​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​៕

14938195_1742224506103468_9113083035565899992_n 14956383_1742224556103463_8610118987928750406_n 15032169_1742224562770129_92649005996612921_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya