ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​២​នាក់ ខ្ទេច​ជើង​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​២​នាក់ ខ្ទេច​ជើង​ ​

បន្ទាយមានជ័យ​៖  កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់ ថ្ងៃទី​១០ វិច្ឆិកា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១៥៦D ត្រង់​ចំណុច​ភូមិ​អន្លង​មានទ្រព្យ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។ ដោយ​មាន​មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​មួយគ្រឿង ខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់​ពី​ត្រូវ​រថយន្ត​កាមរី​មួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន ដល់​ផ្លូវ​កោង ជ្រុល​ចង្កូត​ទៅបុក​។​
​មុន​កើតហេតុ មាន​រថយន្ត​កាមរី​មួយគ្រឿង ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ២A.៣៦០៨ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១៥៦d ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង យក​ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ទៅ​ខាងឆ្វេង បណ្ដាល​ឲ្យ​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ សេរី ឆ្នាំ​២០០៣ ពណ៌​ក្រហម ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១C.០៧៧២ បើកបរ​ដោយ​ឈ្មោះ រិត ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​អូរ​តា​គាស់ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ឌុប​ឈ្មោះ រិត ភឿង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ធ្វើដំណើរ​ទិសដៅ​ពី​កើត​ទៅ​លិច បុក​ចំ​ពីមុខ ចំហៀង​ខាងឆ្វេង បណ្ដាលឲ្យ​ឈ្មោះ រិត ថា រងរបួស​ធ្ងន់ ដាច់​ជើង​ខាងឆ្វេង និង រិត ភឿង រងរបួស​ធ្ងន់ បាក់​កំភួនដៃ​ឆ្វេង ហើយ ម៉ូតូ និង​រថយន្ត​រង​ការ​ខូច​ខាត់​យ៉ាងដំណំ​ទាំងសងខាង ៕
2016-11-11_14-46-53 aes-1-10 aes-3-5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya