ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គ្រឿងញៀន

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គ្រឿងញៀន

(​ឧត្តរមានជ័យ​)៖  នៅ​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ចាត់តាំង​កម្លាំង​១៣​នាក់ ដឹកនាំ​ដោយ លោក កេត សុធា អធិការរង​ស្រុក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​៦​នាក់ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​អាវុធជាតិផ្ទុះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៧១ ចំណុច​មុខ​វត្ត​អូរ​អង្រែ ឃុំ​ត្រពាំង​តាវ ហើយ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​ថ្នាំ​១​កញ្ចប់​។​
ជនសង្ស័យ​ទាំង​២​នាក់ ដែល​បាន​ឃាត់ខ្លួន​នេះ ទី​១-​ឈ្មោះ ពៅ  យ៉ុន អាយុ​២៣ ឆ្នាំ​រស់​ភូមិ​តា​ម៉ាន សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​២- ឈ្មោះ យ៉េត រ៉ា​យ៉ា អាយុ​២៤​ឆ្នាំ ក្នុង​នោះ​ដែល​កម្លាំង​ជំនាញ ដកហូត​បាន​ថ្នាំ​១​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង​។ បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​ជំនាញ​កំពុង​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ដ​៕

fn-2016-11-11-14-18-11-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya