ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​​បញ្ជូនទៅ​តុលាការខេត្ត​ ​

ប៉េអឹម​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​​បញ្ជូនទៅ​តុលាការខេត្ត​ ​

បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​វត្ត​ចាស់ ឃុំ​និង​ស្រុក​ម៉ាឡៃ ពាក់ព័ន្ធ​នឹង​ការបង្ក​របួសស្នាម កាលពី​ថ្ងៃ​ពីថ្ងៃ​ទី​២៣​ខែកញ្ញា ។​
​ប្រភព ព័ត៌មាន​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អុក ឫទ្ធី ហៅ​ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទី​លំ​ឋាន​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ជួប ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ចាស់ ឃុំ​/​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។
​លោក  កឹម ចំរើន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​ថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ មុនពេល​កើតហេតុ​គេ​ក៏បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​រហូត​ស្រ វឹង បាន​នឹកឃើញ​រឿង​ចាស់ រួច​ក៏​បបួល​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ ឃៀន សុខុម ហៅ​ពៅ អាយុ​ប្រហែល​៣០​ឆ្នាំ ដោយមាន​កាន់​ទៅជា​មួយ​រណារកន្ទុយត្រី សំដៅ​ទៅផ្ទះ​ជនរងគ្រោះ ។ ពេលទៅដល់​ឃើញ​ជនរងគ្រោះ​កំពុងតែ​ដេក​នៅក្នុង​អង្រឹង​ក្រោមផ្ទះ ក៏​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​តែម្ដង បណ្ដាលអោយ​រងរបួស​យ៉ាង​ធ្ងន់​ត្រង់​ក្បាល​ផ្នែក​ខាងឆ្វេង និង​បោះដៃផុត​១​រណារ ចង្កេះ​១​រណា ចំណែក​បក្ខពួក​ម្នាក់ទៀត​មិន​បានធ្វើ​សកម្មភាព​ទេ គ្រាន់តែ​ជា​អ្នក​ជូន​ដំណើរ​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច រូបគេ​និង​បក្ខពួក​នាំគ្នា​ទៅ​ពួន​សម្ងំ​នៅ​ព្រៃ រហូតដល់​យប់​ទើប​ជិះឡាន​តាក់ស៊ី​មក​ទី​រួម​ខេត្តបន្ទាយមានជ័យ  បក្ខពួក​ម្នាក់ទៀត​ទៅ​ខេត្តកំពង់ឆ្នាំង ចំណែក​រូបគេ​ទៅ​ស្រុក​ម៉ាឡៃ ពេលមកដល់​ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​ធ្វើការ​ឃាត់ខ្លួន តែម្ដង​៕

​សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya