ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់

ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់

(​ឧត្តរមានជ័យ​)៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​យប់​រំលងអធ្រាត្រ​ថ្ងៃទី​១០ ខែវិច្ឆកា ឆ្នាំ​២០១៦ នៅលើ​ផ្លូវ​គ្រួស​ក្រហម​ក្រវ៉ាត់​ក្រុង ខាង​លិច​ស្ពាន​កណ្តែក​ប្រហែល​២០០​ម៉ែត្រ ក្នុង​ភូមិ​កណ្តែក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​
​ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ បណ្តាលឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដែល​ជនរងគ្រោះ ទី​១-​អ្នកបើក​ម៉ូតូ​ឈ្មោះ វ៉ាន ឆៃ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​តា​វ៉ាន ឃុំ​តា​យ៉ែក ស្រុក​សូ​និគម (​ស្លាប់​) និង​ទី​២-​ឈ្មោះ ទិ​ត្យ សំ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង (​របួសធ្ងន់​) រីឯ​អ្នកបើកបរ​គោយន្ដ​កន្ត្រៃ​រត់គេចខ្លួន​បាត់ស្រមោល​៕

fn-2016-11-11-14-29-11-1 fn-2016-11-11-14-29-11-2 fn-2016-11-11-14-29-11-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya