ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » សង្ស័យ ឧកញ៉ា ល័​ក្ខ នាំចូល​ប្រេងសាំង គេចពន្ធ ​

សង្ស័យ ឧកញ៉ា ល័​ក្ខ នាំចូល​ប្រេងសាំង គេចពន្ធ ​

ខេត្ត​មណ្ឌលគិរី ៖ ឧកញ៉ា​ឈ្មោះ អ៊ឹង ស៊ី​តាត​វរៈ ហៅ​ឧកញ៉ា ល័​ក្ខ ជា​នាយក​ក្រុមហ៊ុន​ឌី​ធី​ស៊ី​( D.T.C ) ដាំ​កៅស៊ូ​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ត្រូវបាន​គេ​សង្ស័យថា កំពុង​នាំ​ប្រេង​គេច​ពន្ធ​ទាំងយប់​-​ថ្ងៃ ចូល​តាម​ច្រក អន្តរជាតិ​ដាក់​ដាំ ស្ថិតក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី​។​
​ប្រភព​បាន​បន្តថា កន្លែង​ស្តុក​ប្រេងសាំង​ដ៏​ធំ របស់​ឧកញ៉ា ល័​ក្ខ នៅ​ផ្លូវ​ចេញ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី ទៅ​ច្រក​ដាក់​ដាំ មាន​ទំហំ​យ៉ាង​ធំ អាច​ស្តុក​ប្រេង​សាំង​បាន​រាប់​លាន​លីត្រ និង​អាច​ទទួល​ផល​ចំណេញ​យ៉ាងច្រើន​។​ហេតុនេះហើយ ទើប​ឧកញ៉ា ល័​ក្ខ មាន​ភូមិគ្រឹះ​ដ៏​ធំ នៅក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​ជា​ឈ្មួញ ដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​ស្គាល់​ឈ្មោះ​សឹង​គ្រប់គ្នា នៅ​ទី​រួម​ខេត្តមណ្ឌលគិរី​ថា ឧកញ៉ា ល័​ក្ខ អតីត​ជា​ឈ្មួញ​ជួញ ឈើប្រណិត​ខុសច្បាប់ នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹក​គ្រេង នៅ​ខេត្ត​មណ្ឌល​គី​រី កន្លងមក​។​
​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា ក្រុមហ៊ុន D.T.C របស់​ឧកញ៉ា ល័​ក្ខ ទទួលបាន​អាជ្ញាប័ណ្ណ ពី​អគ្គនាយក​គយ និង រដ្ឋាករ ក្នុងការ​នាំចូល​ប្រេងសាំង ២៤០ តោន​ក្នុង​មួយខែ សម្រាប់​យក​មក​ផ្គត់ផ្គង់​នៅក្នុង​ខេត្ត​មណ្ឌលគិរី​។​ប៉ុន្តែ​តាម​ពិនិត្យ ជាក់ស្ដែង​ឧកញ៉ា ល័​ក្ខ នាំចូល​ប្រេងសាំង គេចពន្ធ ច្រើន​ជាង​អាជ្ញាប័ណ្ណ​រាប់សិប​ដង ហើយ​ប្រេងសាំង​ទាំងនោះ​ត្រូវ​ដឹក​ទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​ដទៃទៀត​។​ជាក់ស្តែង កាលពី​ពេល​ថ្មីៗ​នេះ ខ្សែ​រថយន្ត​ធុន​ធំ​ជាង​១០​គ្រឿង បន្តកន្ទុយ​គ្នា​រដឹក ត្រូវបាន​គេ ថត បាន​យ៉ាង​ច្បាស់ ដែល​គេ​ដឹងថា ជា​សកម្មភាព នៃ​ការដឹកជញ្ជូន​ប្រេង​ឥន្ទនៈ ពី​ប្រទេស​វៀតណាម ចូលមក​ក្នុង​ប្រទេស​កម្ពុជា ឆ្លងកាត់​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ រួច យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ផែស្ងួត របស់​ឧកញ៉ា អ៊ឹង ស៊ី​តាត​វិរៈ ហៅ​ឧកញ៉ាល័​ក្ខ ដើម្បី ដឹកជញ្ជូន​បន្ត​ចែកចាយ តាម​ស្ថានីយ៍​ប្រេង​នានា​។​មុខ​ជំនួញ​ឧកញ៉ាល័​ក្ខ ក្នុង​ការនាំ​ប្រេងសាំង​គេច​ពន្ធ​ពី​ស្រុក​យួន​មក​ចែកចាយ​ក្នុង​ខេត្ត​មណ្ឌលគិរី អាច​ធ្វើ​ឲ្យ​រដ្ឋ​ខាត បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ ខែៗ​។​
​ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ ឡើងវិញ​ជា​បន្ទាន់​។ ការ​ដែល​ឧកញ៉ា ល័​ក្ខ អាច​នាំ​ចូល​ប្រេងសាំង​គេចពន្ធ តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​ផ្សេងៗ​ទៀត​មក​ចែកចាយ ក្នុង​ខេត្ត​មណ្ឌលគិរី​គឺ អាច​មាន​ការ​ត្រូវរ៉ូវ ជាមួយ​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី ក៏ដូចជា គយ​ចល័ត​នៅក្នុង​ខេត្ត នេះ​ជា​ពិសេស​សមត្ថកិច្ច​តាម​ច្រកព្រំដែន​និង​ច្រករបៀង​។​
​លោក សៀក មុន្នី ប្រធាន​ច្រកទ្វារព្រំដែន​ដាក់​ដាំ បានបញ្ជាក់​ថា ពិតជា​មាន​ការដឹកជញ្ជូន​ប្រេង​កាត់ តាម​ច្រក​លោក​គ្រប់គ្រង​មែន ប៉ុន្តែ​ប្រេង​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន​ឌី​ធី​ស៊ី (DTC) ដែលជា​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​នាំចូល​ត្រឹមត្រូវ និង បង់ពន្ធ​ចូល​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ ។ តែ​លោក​មិន​បានដឹងថា តើ បង់​ក្នុង​កម្រិត​ណា​ទេ ។ សារព័ត៌មាន​អរិយធម៌ មិន​អាច​ទទួល​ការពន្យល់​ពី ក្រុមហ៊ុន​D.T.C របស់ ឧកញ៉ា ល័​ក្ខ បាន​នៅឡើយ​៕

breng-dakdam1-696x395 breng-dakdam2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya