ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រឿង​ពាល​ស៊ី​ពាល ក្នុងករណី​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ចន្ទ្រា​ ​

រឿង​ពាល​ស៊ី​ពាល ក្នុងករណី​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ចន្ទ្រា​ ​

ខេត្ត​ស្វាយរៀង​៖ ទីបំផុត សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត រក​ការពិត​នូវ​មូលហេតុ​ឃាតក​សម្លាប់​ជនជាតិ​វៀតណាម​ម្នាក់ យក​សព​មក​ទម្លាក់​ទឹកទន្លេ​វ៉ៃ​គោ​នោះ គឺជា​រឿង​ពាល​ស៊ី​ពាល ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ហើយ​ស៊ីដាច់ យកប្រាក់​មក​លេង​ល្បែង​ចាញ់​អស់ ត្រូវ​គូកន​សម្លាប់ចោល គឺ​ដោយសារ​គំនុំ ។​
​ក្រោយ​ពី​ការបើក​ស៊ើបអង្កេត និង​សាកសួរ​ចម្លើយ​ជនសង្ស័យ​អស់​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច លោក​ព្រះរាជអាជ្ញា រង​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ចោទប្រកាន់​ជនសង្ស័យ​៣​នាក់ និង​បញ្ជូន​ជនសង្ស័យ​០២​នាក់ ទៅ​លោក​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត និង​ចេញ​ដីកា​តាម​ចាប់ខ្លួន​ជន​ជា​ឃាតក​ម្នាក់ទៀត ដែល​រត់គេច​ខ្លួន​មក​ផ្តន្ទាទោស​ឲ្យខាងតែបាន ។​
​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា តាម​ការពិនិត្យ​របស់​ក្រុម​ការងារ​បច្ចេកទេស និង​គ្រូពេទ្យ ជំនាញ​សន្និដ្ឋានថា ស្លាប់​ដោយ​ករណី​ឃាតកម្ម ក៏​ស៊ើបអង្កេត​ស្រាវជ្រាវ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ លោក វរសេនីយ៍ទោ​កែវ សុថា នាយការិយាល័យ​ព្រហ្ម ទណ្ឌ​កំរិត​ធ្ងន់​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា និង​ប៉ុស្តិ៍​រដ្ឋបាល​សំរោង រហូត​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៧:១០​នាទី​ព្រឹក បានធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​បាន ០២ នាក់​៖១- ឈ្មោះ​សួស ចាន់​រ៉ា (​ហៅ​ងោយ​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ។ ២- ឈ្មោះ​ឆា ក្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ដូន​ទៃ ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ។​
​ក្រោយ​ពី​បើក​ស៊ើបអង្កេត​ទើប​ដឹងថា ពាល​ស៊ី​ពាល ដោយ​ជនរងគ្រោះ​គឺជា​អ្នក​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ឃុំ​សម្រោង​ស្រុក​ចន្ទ្រា ទៅ​ប្រទេស​វៀតណាម ហើយ​នាំ​ឲ្យ​បក្ស​ពួកវាយ​សម្លាប់​ដោយ​ជនរងគ្រោះ​យក គ្រឿងញៀន​ទៅ​លក់​នៅក្នុង​ប្រទេស​វៀតណាម​ហើយ​បាន​លុយ​យក​មក​លេង​ល្បែង​ចាញ់​អស់​មួយ​លើក​ជា​២​លើក​ទើប​ក្រុម​ជា​ឃាត្តក​រខឹង​ក៏​នាំគ្នា​០៣​នាក់​ចាប់​ជនជាតិ​វៀតណាម​ដាក់​ក្នុង​រថយន្ត​ដឹក​មក​ដល់​ណុ​ច​ស្ពាន​ហាយវ៉េ​ក៏​វាយ​ឲ្យ​សន្លប់​រួច​អុស​ទម្លាក់​ទឹកទន្លេ​វ៉ៃ​គោ​បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង គឺ​បានន័យថា​ពាល​ស៊ី​ពាល ៕

14956456_579821542210700_8237362301384222559_n 15027530_579821535544034_3063372530915797482_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya