ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​ ​

ប្រទះឃើញ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានកា​រ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៣E2 ផ្លូវ​លេខ​២០៨ ក្រុមទី​៧ ភូមិ​១ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​
​បុរស​រងគ្រោះ​មាន​ឈ្មោះ THOMAS JASON BARRY អាយុ​៤៦​ឆ្នាំ ជនជាតិ​អង់គ្លេស ជា​អ្នក​ទេសចរណ៍ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​ផ្ទះជួល​កើតហេតុ​ខាងលើ មុនពេល​កើតហេតុ បុរស​ជា​ជនរងគ្រោះ​បាន​ទៅ​ទិញ​បារី កាហ្វេ និង​ស្រា​បៀរ​មួយចំនួន​យក​មក​អង្គុយ​ផឹកស៊ី​ជាមួយ និង​បុរស​ជា​មិត្តភក្តិ​ម្នាក់​ឈ្មោះ DURKIN KENNETH WILLIAM ។ ក្រោយ​ពី​ផឹកស្រា​បៀរ​អស់​មួយ​កំប៉ុង​ម្នាក់​រួច​ហើយ ដោយ​មាន​អា​ការៈឈឺ​ក្បាល​នោះ បុរស​ជា​មិត្តភក្តិ​ក៏បាន​ចូល​ទៅ​ដេក​មុន ហើយ​បុរស​ជា​ជនរងគ្រោះ​នៅ​អង្គុយ​ផឹក​បន្ត​ទៅ​ទៀត​តែ​ម្នាក់ឯង ។ រហូតមកដល់​ម៉ោង​២៣​យប់​ថ្ងៃ​កើតហេតុ បុរស​ជា​មិត្តភក្តិ​ក៏បាន​ភ្ញាក់​ហើយ​ដើរចូល​ទៅក្នុង​បន្ទប់​របស់​បុរសរងគ្រោះ ប្រទះ​ឃើញ​គេ​ដេក​ផ្កាប់មុខ ក៏​ចូល​ទៅ​ដាស់​មើល ទើម​ដឹងថា ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ៕

8e850e80-951e-4991-b324-e9b3ccc9017d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya