ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន តូចចិត្ត​នឹង​រឿង​ប្រុស​ស្នេហ៍ សុំ​ចែក​ផ្លូវ ងាក​ទៅ​ស្រលាញ់​មនុស្ស​ស្រី​ ​

បុរស​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន តូចចិត្ត​នឹង​រឿង​ប្រុស​ស្នេហ៍ សុំ​ចែក​ផ្លូវ ងាក​ទៅ​ស្រលាញ់​មនុស្ស​ស្រី​ ​

ភ្នំពេញ​៖  កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃទី​១០​វិច្ឆិកា ២០១៦ នេះ មាន​ហេតុការណ៍​ដ៏​ហួសចិត្ត​និយាយ​លែង​ចេញ​មួយ​បាន​កើតឡើង នៅ​ចំណុច​ផ្ទះ​លេខ​៧ តាម​ផ្លូវ​លេខ​៥១២ ក្រុម​២ ស្ថិតក្នុង​ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ដោយសារតែ​មាន​យុវជន​ស្រលាញ់​ភេទ​ដូចគ្នា​ម្នាក់ ព្រោះតែ​តូចចិត្ត​នឹង​រឿង​ប្រុស​ស្នេហ៍​របស់ខ្លួន សុំ​ចែក​ផ្លូវ​ងាក​ទៅ​ស្រលាញ់​មនុស្ស​ស្រី​វិញ​ម្តង ម្យ៉ាងទៀត ម្តាយ​ក៏​យក​ប្តី​ថ្មី​ទៀត​ទៀត ទើប​ព្យាយាម​ចង​.​ក​សម្លាប់​ខ្លួន​ជា​ច្រើនលើក​ច្រើនសា​ដោយរ​ត់​ទៅ​លោតទឹក​ផង លេបថ្នាំ​សម្លាប់ខ្លួន​ផង តែ​ត្រូវគេ​ជួយសង្គ្រោះ​ទាន់​រហូត ទីបំផុត​ក៏​ចូល​ទៅ​សំងំ​ចង​.​ក​នៅក្នុង​បន្ទប់ ស្លាប់​បាន​សម្រេច​ដូច​បំណង​របស់​គាត់​មែន ទើប​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​ដល់​មនុស្សម្នា​និយាយ​គ្នា​ថា ហួសចិត្ត​រក​លេខ​ដាក់​ឲ្យ​គ្មាន​។​
​យុវជន​ដែល​ចង​.​ក​ធ្វើ​អត្តឃាត​នោះ មានឈ្មោះ យន់ វិសាល អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស​វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មាន​ម្តាយ​ឈ្មោះ ទូច វា​នី អាយុ​៤៥​ឆ្នាំ មុខរបរ​នៅផ្ទះ ឪពុក ស្លាប់ចោល​៣​ឆ្នាំ​មកហើយ និង​មាន​បងប្អូន​ចំនួន​០៣​នាក់ «​ប្រុស​២ ស្រី​១» សព្វថ្ងៃ​មាន​លំនៅ ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ ។​
​យោងតាម​ប្រភព​ពី​យុវជន​ឈ្មោះ​យន់ រ៉ា​ឌី អាយុ ២៣​ឆ្នាំ ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់ថា ពួកគេ​ជា​កូនកំព្រា ដែល ត្រូវ​ឪពុក​ស្លាប់​ចោល​អស់​រយៈពេល​៣​ឆ្នាំ​មំ​ក ហើយ​។ ថ្មីៗ​នេះ ម្តាយ​របស់​ពួកគេ​បាន​យក​ប្តី ថ្មី​ម្នាក់​ទៀត គ្រាន់​នឹង​បាន​ជួយ​មើល​ការខុសត្រូវ​បន្ទប់​ជួល​ដែល​មាន​ចំនួន​៥​បន្ទប់​។ នៅ​មុនពេល​កើតហេតុ រូប​គេ​កំពុង​សម្រាក​នៅក្នុង បន្ទប់​ជួល ស្រាប់តែ​មាន​អ្នកជិតខាង​បាន​រត់ មក​ប្រាប់ថា ដូចជា​ប្រទះឃើញ​ស្រមោល​ប្អូន ប្រុស​របស់​គេ​គឺ​ជា​«​ជន​រងគ្រោ​» ចងក​នៅ​មាត់​បង្អួច​បន្ទប់​ហើយ​។ ភ្លាមនោះ រូបគេ​រួម​និង​អ្នកជិតខាង​បាន​ផ្អើលឆោឡោ ស្ទុះ​រត់​ទៅ​មើល ក៏​ឃើញ ស្រមោល​ប្អូនប្រុស​ចងក​នៅ​មាត់​បង្អួច​ពិតមែន ទើប​នាំគ្នា​រត់​ទៅ​បើកទ្វារ​បន្ទប់​ជនរងគ្រោះ តែ​បើក​មិន​រួច ព្រោះ​ជនរងគ្រោះ​បាន​ចាក់សោ​ពី​ខាងក្នុង​ជាប់​។ ភ្លាម​ទៀត​នោះ​រូបគេ និង​អ្នកជិតខាង បាន​នាំគ្នា​យក​ដែក​មក​គាស់​ទ្វារ​បន្ទប់​ចូលទៅ​មើល ក៏​ប្រទះឃើញ​ប្អូនប្រុស​ចងក​នៅ​មាត់ បង្អូច​ស្លាប់បាត់​ទៅ​ហើយ ។​
​ប្រភព​ដដែល​បន្តថា ក្នុង​ខែ​វិច្ឆិកា​នេះ ប្អូនប្រុស​របស់​គេ «​ជនរងគ្រោះ​» បាន​ព្យាយាម​សម្លាប់​ខ្លួន​ជា​ច្រើនលើក​ច្រើនសា​ណាស់​មកហើយ ដូចជា​លោតទឹក និង​លេបថ្នាំ​សម្លាប់ខ្លួន ប៉ុន្តែ​តែង​ត្រូវបាន​អ្នកជិតខាង និង​ក្រុមគ្រួសារ ប្រទះឃើញ ជួយសង្គ្រោះ​ទាន់​ពេល​រហូត ។ ចុងក្រោយ​នេះ ប្អូនប្រុស​ខឹង​នឹង​រឿង​ហាម​ម្តាយ កុំឱ្យ​យក​ប្តី​ក្រោយ​ទៀត តែ​ម្តាយ​នៅ​ជម្នះ​យក  ទើប​ធ្វើឱ្យ​ប្អូនប្រុស​នេះ​ចេះ​តែ​គំរាម​សម្លាប់ខ្លួន មិន​ឈប់ ទីបំផុត សំងំ​ចង​.​ក​ស្លាប់​ក្នុង​បន្ទប់ ទាល់តែ​បាន​សម្រេច​មែន ។​
​តាម​ប្រភព​ពី​អ្នកជិតខាង បាន​បង្ហើប​ប្រាប់ថា តាមពិត​យុវជន​រងគ្រោះ​ខាងលើ មានរឿង​ពិបាកចិត្ត​ដល់​ទៅ​២​រឿង​ឯណោះ ទី​១​រឿង​ហាម​ម្តាយ​មិន​ឱ្យ​យក​ប្តី តែ​ម្តាយ​មិន​ស្តាប់ ចំណែក រឿង​ទី​២ ធំ​ជាងគេ​នោះ គឺ​ជនរងគ្រោះ​ជា​មនុស្ស ប្រុស​ស្រលាញ់​ភេទ​ដូចគ្នា និង​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​យុវជន​ម្នាក់ តែ​ក្រោយមក ប្រុស​ស្នេហ៍​រូបនោះ សុំ​បែកផ្លូវ ទៅ​ស្រលាញ់ មនុស្ស​ស្រី​វិញ​ម្តង ទើប​ធ្វើឱ្យ​ជនរងគ្រោះ​មាន រឿង​តូចចិត្ត​គួបផ្សំ​គ្នា ក៏​សម្រេចចិត្ត​គិត​ខ្លី​បែបនេះ​តែ​ម្តង ៕

15036658_1323418364337999_7969631679077235945_n img_20161111_102721

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya