ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​ ​

សៀមរាប ៖ នៅវេលា​ម៉ោង​១៧​និង​៥០​នាទី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។​
​រថយន្ត និង​ម៉ូតូ​បើក​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច ដល់​ចំណុចកើតហេតុ រថយន្ត​បាន​បន្ថយល្បឿន​ពីព្រោះ​មាន​អ្នកជិះ​កង​នៅ​ពីមុខ តែដោយសារ​អ្នកបើកបរ​ម៉ូតូ​បើក​លឿន​ពេក​ទើប​បុក​រថយន្ត​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់ ហើយ​បាន​បញ្ជូន​ទៅ​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ​។​
​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​បុក​ម៉ាក LEXUS RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G:4175 អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​បង្កើន​ល្បឿន​បើក​រត់គេច​ខ្លួន តែ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក និង​កម្លាំង​ប្រជា​ការពារ​ស្រុក ដេញតាម​ពីក្រោយ​រហូត​ដល់​ចំណុច​ខាងកើត​វត្ត​ធិបតី ស្ថិតនៅ​ឃុំ​ត្រី​ញ័រ អ្នកបើកបរ​បាន​ទុក​រថយន្ត​ចោល​ចុះ​រត់គេចខ្លួន​បាត់​។ ម៉ូតូ​ជនរងគ្រោះ​បើក​បុក​រថយន្ត​ម៉ាក ZOOMER X បិទ​ពណ៌​ចម្រុះ បើកបរ​ដោយ​ឈ្មោះ នី ឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​មុខរបរ​កម្មក​រ​សំណង់ រស់នៅ​ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បាន​ស្លាប់ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ នី តូច ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង របួស​ធ្ងន់​បាក់​ជើង​ស្តាំ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវជា​បងប្អូន​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ៕
06bd16f3761a3e41af99d2bc1def079e hong-0230 hong-0232

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya