ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​២​នាក់ យក​ឈ្មោះ​សម្តេច​តេជោ ហ៊ុន សែន ទៅ​បង្កើត​ហ្វេ​សប៊ុក​ក្លែងក្លាយ​ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​២​នាក់ យក​ឈ្មោះ​សម្តេច​តេជោ ហ៊ុន សែន ទៅ​បង្កើត​ហ្វេ​សប៊ុក​ក្លែងក្លាយ​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវបាន​បង្ហាញមុខ​នៅ​ក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា នេះ​។​
​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ម្សិលមិញ​(៩​វិច្ឆិកា​) និង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា នេះ ពាក់ព័ន្ធ​នឹង​ការបង្កើត Facebook ដោយ​ប្រើ​ឈ្មោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្កើត​លិខិត​ក្លែង​ត្រា​របស់​រដ្ឋ ដែល​តែងតាំង​ខ្លួនឯង​ជា​ទីប្រឹក្សា​គណៈរដ្ឋមន្ត្រី និង​ទីប្រឹក្សា​រដ្ឋលេខាធិការ​។​
​ជាមួយគ្នានេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក Facebook ទាំងអស់​គោរព​ច្បាប់ ហើយ​ជៀសវាង​ការប្រើប្រាស់​ឈ្មោះ​មន្ត្រីជាន់ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាល ឬ​អ្នកដទៃ ដោយ​មិន​មាន​ការអនុញ្ញាត​ពី​សាមីខ្លួន ដែលនាំឱ្យ​ប្រឈម​ចំពោះ​មុខ​ច្បាប់​។ ជា​ពិសេស​ទៀត​នោះ សូម​ជៀសវាង​ការជេរប្រមាថ អសុ​រស ប្រើប្រាស់​ពាក្យ​អសីលធម៌ នៅលើ​បណ្តេញ​សង្គម ដែល​ប៉ះពាល់​ដល់​កត្តិ​យស​អ្នកដទៃ ៕

img_20161111_060950

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya