ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ រួម​និង​ដាវ​មួយ​ដើម នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ រួម​និង​ដាវ​មួយ​ដើម នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ​

ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ជាមួយ​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម ត្រូវបាន​កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើ​ការឆែកឆេរ​រក​ឃើញ​នៅ​នឹង​ខ្លួន​របស់​គេ ឃាត់​យក​មក​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋា​បាល​ភ្នំពេញ​ថ្មី ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​០០​នាទី​យប់​ថ្ងៃទី ១០​ខែ​វិច្ចិកា ឆ្នាំ ២០១៦​ត្រង់​ចំនុច​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​មាន​ការសហការ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ខាងលើ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ថា​មាន​ករណី​ក្មេងស្ទាវ​កាប់​គ្នា​បង្ក​ភាពរ​ញេ​រញៃនៅក្នុង​ភូមិ​តែពេលសមត្ថកិច្ច​មកដល់​ចំនុចកើតហេតុ​ហ្វូង​ក្មេងស្ទាវ​ទាំង​អស់​នោះ​បាន​បែក​ហ្វូង​គ្នា​អស់​បាត់ទៅហើយ​ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើ​ការ​ល្បាត​នៅ​ក្នង​ភូមិ​កើតហេតុ​ខាងលើ​ក៍​បាន​ជួប​បុរស​ម្នាក់​មាន​ការសង្ស័យ​ហើយ​បាន​សុំ​ឃាត់​ឆែកឆេ​រក៍​ប្រទះ​ឃើញ​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​នៅ​នឹង​ខ្លួន​បុរស​ខាងលើ​នោះ​ក៏​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ប៉ុស្ដិ៍​នគរបាល​រដ្ឋា​បាល​ភ្នំពេញ​ថ្មី ។​
​បុរស​ដែល​មាន​លាក់​ដាវ​ខាងលើ​នោះ​មានឈ្មោះ អ៊ឹម រតនា ភេទ​ប្រុស អាយុ ២៦ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុកកំណើត​ភូមិយួស ឃុំ​ឫស្សី​សាញ់ ស្រុក​សុ​ី​ធរ​កណ្ដាល ខេត្ត​ព្រៃវែង​។​
​តាម​សម្ដី​សារភាព​ពី​ជនសង្ស័យ​ខាងលើ​បាន​អោត​ដឹងថា​ដាវ​មួយ​ដើម​នេះ​គឺ​រូបគេ​ត្រូវ​ពួកក្មេងស្ទាវ​ខាងលើ​នោះ​ជួយ​ពឹង​អោយ​លាក់ទុក​ក្រោយពី​ពួកគេ​បាន​ឈ្លោះ​គ្នា​ជាមួយ​បក្សពួក​មួយ​ក្រុម​ទៀត ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដោយសារតែ​រូប​គេ​ជួយ​លាក់​ដាវ​អោយគេ​សោះ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការចាត់ការ​ទៅតាម​នីតិវិធី ៕
14963235_196418960811323_7506938232746166615_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya