ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ម្នាក់

ប៉ូលិស​ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ម្នាក់

(​ភ្នំពេញ​)៖ ការបង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ដែរ​បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំ ណុ​ច​ក្រុម​១០ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ ក្រោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កំពង់ឆ្នាំង​បង្ក្រាប​ជនសង្ស័យ​ជា បក្ខពួក​បាន​ម្នាក់​ហើយក៍​បន្ត​ស្រាវជ្រាវ​រហូតមកដល់ រាជធានី​ភ្នំពេញ​ទើប​សហការ​ជាមួយ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ឫស្សីកែវ​ដោយ​កំណត់​បាន អត្តសញ្ញាណ្ណ​ជនសង្ស័យ​ក៍​ឈានដល់ បើក​ប្រតិបត្តិការ​បង្ក្រាប​តែម្ដង​ដោយ​ដកហូត បាន​ម្សៅ​ក្រាម​ព​ណ៍ស​ជា​ថ្នាំ​ញៀន​១​កញ្ចប់ និង​ម៉ូតូ​ម៉ាក VIVA ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​១B-៧៣ ៩០​មួយគ្រឿង​ផង​ដែរ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​យឹម វី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជាង​ធ្វើ​ស្លាក​យីហោ ស្នាក់​នៅ​ក្បែរ​ចំណុច កើតហេតុ​ខាងលើ ។
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវ​បញ្ជូន​មកឲ្យ​កម្លាំង​នគរបា​ល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ស៊ើបអង្កេត​អនុវត្តន៍​តាម​និតិ​វិធី​បន្ត​៕

fn-2016-11-10-21-56-44-0 fn-2016-11-10-21-56-44-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya